ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សត្វព្រៃដ៏កម្រជាច្រើនប្រភេទទៀតគ្រោងព្រលែងក្នុងឧទ្យានអង្គរដើម្បីលើកតម្លៃបេតិកភណ្ឌធម្មជាតិ
×
សៀមរាប៖ ប្រភេទសត្វព្រៃដ៏កម្រមួយចំនួន ត្រូវបាននាំយកមកព្រលែងក្នុងឧទ្យានរមណីយដ្ឋានអង្គរ។ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បាននិយាយថា ក្នុងគោលបំណងលើកតម្លៃបេតិកភណ្ឌធម្មជាតិ ក៏ដូចជាអភរិក្សសត្វកម្រឡើងវិញ ខ្លួននឹងរិះរកប្រភេទសត្វដ៏កម្រជាច្រើនទៀត ដើម្បីមកអភិរក្ស និងថែរក្សាក្នុងឧទ្យានអង្គរនេះ។ តើប្រភេទសត្វអ្វីខ្លះ ដែលមានក្នុងរមណីយដ្ឋានឧទ្យានជាតិអង្គរ ហើយថាតើមានគុណសម្បត្តិអ្វីខ្លះ នៅពេលមានសត្វទាំងនោះរស់នៅក្នុងឧទ្យានអង្គរ សូមស្តាប់បទយកការណ៍ ដែលរ៉ហានី នឹងលម្អិតជូន។
© រក្សាសិទ្ធិដោយ thmeythmey.com