ជាតិ
សុវត្តិភាព ចរាចរណ៍
ប៉ូលិស​នឹង​ពិន័យ​យានយន្ត​ដែល​ដាក់តាំង​ភ្លើង​ខុស​បច្ចេកទេស
07, Jan 2016 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
នគរបាល​ចរាចរណ៍​នឹង​អនុវត្ត​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​បានអនុវត្ត​ន៍នៅ​ថ្ងៃទី១ខែមករា​ឆ្នាំ២០១៦មក។ ពិន័យ​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ពិន័យ​ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​បច្ចុប្បន្ន។



មាត្រា៧នៃ​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចែងថា៖ ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ ត្រីចក្រយានយន្ត​ចំនួន​ទឹកប្រាក់ ២០ ០០០(ពីរម៉ឺន)រៀល អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន​ទឹកប្រាក់ ៤០ ០០០(បួន​ម៉ឺន)រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន​ទឹកប្រាក់ ៧៥ ០០០(ប្រាំ​ពីរម៉ឺន​ប្រាំ​ពាល់)រៀល ចំពោះ​អំពើ​ល្មើស​ដូចខាងក្រោម៖

ក-    អ្នកបើកបរ​ទោចក្រយានយន្ត​អូ​សជ​ន្ទ​ល់​លើផ្លូវ​ថ្នល់​ឬ​ប្រលែង​ដៃចង្កូត ឬ លើកជើង​ដាក់​លើ​ដៃចង្កូត។
ខ-    អ្នកបើកបរ​យានយន្ត​បង្ហោះ រេ​ចុះ​រេ​ឡើង ឆាប ឬ កៀរ។
គ-    អ្នកបើកបរ​យានយន្ត​រៀបចំ​ដាក់តាំង​ភ្លើង និង​ភ្លើង​សញ្ញា​នៃ​យានជំនិះ មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស។
ឃ-    អ្នកបើកបរ​យានយន្ត​ដែល​ម៉ាស៊ីន​បញ្ចេញ​សំឡេង​ខ្លាំង ឬ ផ្សែង​ខ្លាំង​ខុស​បទដ្ឋាន​បច្ចេកទេស។
ង-    អ្នកបើកបរ​យានយន្ត​ដែល​គ្មាន ឬ​មិន​ដំណើរការ​នូវ​ផ្លិត​ទឹក​ជូត​កញ្ចក់​មុខ ឬ កញ្ចក់​ក្រោយ​មាន​ប្រេះស្រាំ​ដែល​លំបាក​មើលផ្លូវ ឬ គ្មាន​កញ្ចក់​មើល​ក្រោយ។
ច-    អ្នកបើកបរ​យានយន្ត​ហួស​ល្បឿន​កំណត់​ចាប់ពី ២០ ទៅ ២៩ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
ឆ-    អ្នកបើកបរ​រថយន្ត​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ ឬ​ដឹកទំនិញ​មិនមាន​សញ្ញា​សម្គាល់ ឬ ប្រើ​សញ្ញា​សម្គាល់​មិន​ត្រឹមត្រូវ។
ជ-    អ្នកបើកបរ​រថយន្ត​ដឹកទំនិញ​មាន​គ្រោះថ្នាក់​មិនមាន​សញ្ញា​សម្គាល់ ឬ​ប្រើ​សញ្ញា​សម្គាល់​មិន​ត្រឹមត្រូវ។
ឈ-    អ្នកបើក​យានយន្ត​ល្មើ​សនឹង​បែបបទ​នៃ​ការ​សណ្តោង​យាន្ត​ដូច​មានចែង​ក្នុង​មាត្រា១៤ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក។
ញ-    អ្នកបើកបរ​យានយន្ត​ដែល​មិនបាន​ប្រើ​ភ្លើង​សញ្ញា​អាស​ន្ត ឬ មិនបាន​ដាក់​សញ្ញា​ត្រីកោណ​ជា​ដំណឹង ក្នុងករណី​ដែល​រថយន្ត​ខូច​មិនអាច​រំកិល​ចេញពី​ទ្រូងផ្លូវ​បាន។ អ្នកបើកបរ​រថយន្ត​ដែល​មិនបាន​ប្រើ​ភ្លើង​សញ្ញា​អាសន្ន​និង​មិនបាន​ដាក់​សញ្ញា​ត្រីកោណ​ជា​ដំណឹង​សម្រាប់​កា​ពារ​គ្រោះថ្នាក់ ក្នុងករណី​ដែល​យានយន្ត​ខូច​មិនអាច​រំកិល​ចេញពី​ទ្រូងផ្លូវ​បាន​នៅ​កន្លែង​ផ្លូវ​កោង ឬ ផ្លូវបត់ ឬ ផ្លូវ​ចោត។

មាត្រា៦៖
បទល្មើស​ចរាចរណ៍១០ចំនុច ដែល​ត្រូវ​ពិន័យ​ពី១៥០០០រៀល ដល់៥០០០០រៀល






Tag:
 ច្បាប់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com