ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រចនា ព្យាយាមស្រឡាញ់បុរសដែរ តែមិនអាចទៅរួច ព្រោះជាប់ចិត្តតែស្រីដូចគ្នា
×
ភ្នំពេញ៖ អ្នកស្រឡាញ់ភេទដូចគ្នាឈឿង រចនាអាយុ២៩ឆ្នាំ រស់នៅដោយលាក់បាំង និងមិនហ៊ានបង្ហាញពីអារម្មណ៍ដែលស្រឡាញ់មនុស្សស្រីដូចគ្នាអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ។ រចនា បានព្យាយាមសាកល្បងស្រឡាញ់មនុស្សប្រុសបានត្រឹមតែ៦ខែប៉ុណ្ណោះ ព្រោះគ្មានអារម្មណ៍ គ្មានមនោសញ្ចេតនា ដូចស្រឡាញ់មនុស្សស្រីឡើយ។ រហូតដល់ពាក់កណ្តាលឆ្នាំ២០១២ ទើប រចនា ឬហៅថា តាណា បានទទួលស្គាល់ខ្លួនឯងថា ជាមនុស្សស្រីដែលស្រឡាញ់មនុស្សស្រីដូចគ្នា។
ខណៈពេលដែលក្រុមមនុស្សស្រឡាញ់ភេទដូចគ្នាភាគច្រើន កំពុងសំងំលាក់ខ្លួន ព្រោះខ្មាស់គេ។ តែបែរជាអ្នកស្រឡាញ់ភេទដូចគ្នា ឈឿង រចនា កំពុងតស៊ូមតិ ដើម្បីឲ្យមានការគោរព និងឲ្យតម្លៃដល់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាទៅវិញ។ ជាពិសេសរចនា ចង់ឃើញពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតរើសអើង និងទទួលស្គាស់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដូចនឹងសិទ្ធិមនុស្សទូទៅដែរ៕
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក ជាវ សំណាង អ្នកសារព័ត៌មានអេឡិចត្រូនិក ថ្មីៗ ជាមួយនឹង អ្នកស្រឡាញ់មនុស្សស្រីដូចគ្នា ឈឿង រចនា ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com