ជាតិ
លោក គៀត ច័ន្ទថារិទ្ធ៖ អាជ្ញាធរមិនដែលបន្ធូរដៃក្នុងការតាមចាប់ខ្លួន ឈូក បណ្ឌិត ឡើយ
× លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមុខអះអាងនៅថ្ងៃទី២៨ខែកក្កដា ថា អាជ្ញាធរមានសមត្ថកិច្ច មិនដែលបោះបង់ចោលការតាមរក លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ១៨ខែ លើករណីបាញ់កម្មការិនីបីនាក់ឲ្យរងរបួសកាលពីឆ្នាំ២០១២ នោះឡើយ។
លោកបានអះអាង ថា លោកឧបនាយករដ្ឋមន្ត្រី ស ខេង និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងក្រើនរំលឹកជានិច្ច ទាក់ទងនឹងប្រតិបត្តិការចាប់ខ្លួន ទណ្ឌិតរូបនេះ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ភាគីកម្ពុជាបានស្នើដល់កងនគរបាលអន្តរជាតិ (Interpol)ដែលមានសមាជិក ១៩០ប្រទេស ដើម្បីចេញនិវេទក្រហម តាមចាប់ខ្លួន លោក ឈូក បណ្ឌិត រួមទាំងមានកិច្ចសហការពីប្រទេសជិតខាងផងដែរ។ គេហទំព័រ Interpol ក៏បានចុះផ្សាយឈ្មោះ ឈូក បណ្ឌិត ក្នុងបញ្ជីតាមចាប់ខ្លួនដើម្បីនាំយកទៅកាត់ទោសតាមច្បាប់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com