ជាតិ
សង្គមជាតិ
យ៉ាងហោចណាស់​ផ្ទះ​ប្រជាពលរដ្ឋ ១៤៩ខ្នង រង​ការខូចខាត​ដោយ​ខ្យល់​កន្ត្រាក់
30, Jul 2015 , 3:24 pm        
រូបភាព
ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៤៩ខ្នង បាន​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃទី២៩ ខែកក្កដា ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ដូង​ខ្ពស់ ស្រុក​បូរី​ជលសារ ខេត្តតាកែវ ។



បើតាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឃឹម សុផល អធិការនគរបាល​ស្រុកបូរីជលសារ ផ្ទះ​ចំនួន១៤៩ខ្នង ដែល​រង​ការខូចខាត​នោះ ដោយសារ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ខ្យល់ បោកបក់​យ៉ាងខ្លាំង បណ្តាល​ឲ្យ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ដួលរលំ និង​របើក​ដំបូល និង​ដួលរលំ​ទាំងស្រុង​ចំនូ​ន ៣ខ្នង ក្នុងចំណោម១៤៩ខ្នង ៕


© រក្សាសិទ្ធិដោយ thmeythmey.com