សង្គមអន្តរជាតិ
អន្តរជាតិ
ស្ព្រាយកៅស៊ូអាចនឹងចូលមកជំនួសស្រោមអនាម័យ
×
បន្ទាប់ពីគំនិតបង្កើតស្រោមអនាម័យប្តូរពណ៌ នៅពេលប៉ះពាល់ជាមួយនឹងមេរោគដែលឆ្លងតាមរយៈការរួមភេទ និងស្រោមអនាម័យផ្ទុកនូវជាតិថ្នាំ Viagra ដែលជួយជំរុញអារម្មណ៍ផ្លូវភេទ ពេលនេះ ការវិវត្តន៍ឈានដល់ថ្នាំស្ព្រាយកៅស៊ូ Girlplay ហើយ។ ជាមួយនឹងស្ព្រាយប្រភេទថ្មីនេះ អ្នកមិនចាំបាច់ពាក់ស្រោមទៀតទេ គឺគ្រាន់តែបាញ់ស្ព្រាយនេះលើប្រដាប់ភេទជាការស្រេច។
នេះគឺជាគំនិតច្នៃប្រឌិតថ្មីដែលនឹងចូលមកជំនួសស្រោមអនាម័យចាស់ ដែលត្រូវបានអ្នកប្រើប្រាស់ត្អូញត្អែរថា ខ្វះផាសុកភាព។ Girlplay អាចប្រើបានទាំងបុរស ទាំងស្ត្រី។ ចំពោះវិធីប្រើប្រាស់ អ្នកគ្រាន់តែចុចប៊ូតុងសង្កត់ដើម្បីបាញ់ស្ព្រាយក្នុងបរិមាណតិចតួចលើប្រដាប់ភេទជាការស្រេច។ វាងាយស្រួលប្រើប្រាស់ជាងស្រោមអនាម័យ ខណៈដែលភាគីបុរសត្រូវចំណាយពេលច្រើនក្នុងការស៊កបញ្ចូលប្រដាប់ភេទចូលក្នុងស្រោមកៅស៊ូ។ មិនតែប៉ុណ្ណោះ ទំហំលិង្ហក៏ចោទជាបញ្ហាផងដែរ។
Girlplay គឺជាការបង្កើតរបស់និស្សិតស្រីម្នាក់នៅ Pratt College of Art and Design ក្នុងក្រុង New York ។ Michele Chu បានយកលំនាំតាមគំនិតរបស់អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់មួយរូបដែលបានបង្ហាញទម្រង់ដំបូងកាលពីឆ្នាំ ២០០៨ ។ ប៉ុន្តែគម្រោងការរបស់អ្នកវិទ្យាសាស្ត្រនេះបានទទួលបរាជ័យ ដោយសារតែបញ្ហាបច្ចេកទេស។ ដោយហេតុថា នៅពេលដែលបាញ់ស្ព្រាយ គឺទាមទារពេលវេលាយូរណាស់ទើបជ័រកៅស៊ូស្ងួត។ ការចំណាយពេលវេលាយូរនេះគ្រប់គ្រាន់នឹងធ្វើឲ្យអ្នកប្រើប្រាស់អស់អារម្មណ៍ផ្លូវភេទ។
សម្រាប់ Girlplay ពេលនេះ វាគ្រាន់តែជាគំរូដើមប៉ុណ្ណោះ ហើយគេនៅមិនទាន់ដឹងទេថា តើប្រសិទ្ធភាពរបស់វានឹងអាចជឿជាក់បានដូចស្រោមអនាម័យចាស់ឬអត់៕
© រក្សាសិទ្ធិដោយ thmeythmey.com