ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​លិខិត​ស្នើសុំ​បង្កើត​បក្ស​ទៅ​ក្រសួងមហាផ្ទៃ​នៅថ្ងៃនេះ
03, Aug 2015 , 8:38 am        
រូបភាព
បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ នៅ​ថ្ងៃទី៣ ខែសីហា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (គ.ប.ម) នឹងដាក់​លិខិត​ស្នើសុំ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ផ្លូវការ ។



កាលពី​ថ្ងៃទី២ ខែសីហា សមាជិក​បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ​ជាង ១០០នាក់ បាន​ជួបជុំគ្នា ដើម្បី​បោះឆ្នោត​ជ្រើសរើស និង​អនុម័ត​គោលការណ៍សំខាន់ៗ ព្រមទាំង គណៈកម្មការ​បណ្តោះអាសន្ន​មួយ ដែលជា​ផ្នែក​មួយ​នៃ​ដំណើរការ​រៀបចំ​បង្កើត​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​លោក យ៉េ​ង វីរៈ បាន​ក្លាយជា​ប្រធាន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន រីឯ​អនុប្រធាន​គឺ លោក សាម ស៊ុន​ឌឿ​ន ។ ដោយឡែក លោក សាម អ៊ី​ន ជា​សមាជិក បណ្តាញ​សង្គម​ខ្មែរ​ដើម្បី​ខ្មែរ ក្លាយជា​អគ្គលេខាធិការ​គណបក្ស។ ជាមួយគ្នានេះ សមាជិក​ពីររូប​ទៀត ក្លាយជា​អគ្គហិរញ្ញិក​នោះ គឺ​លោក ប៉ោ សេដ្ឋា និង​លោក ស៊ុន សុគ​ន្ធី៕




© រក្សាសិទ្ធិដោយ thmeythmey.com