ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស១៤នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ ថ្ងៃទី២ ខែសីហា
03, Aug 2015 , 9:24 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ចំនួន៥នាក់​បាន​ស្លាប់ និង៩នាក់​បាន​រងរបួស​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៨លើក​នៅ ថ្ងៃទី២ ខែសីហា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។


ប្រភព​ដដែល​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៨លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១៥គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន១២គ្រឿង រថយន្ត​ធុន​តូច២គ្រឿង និង​យានផ្សេង១គ្រឿង ។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​មកពី​បើកបរ​ហួស​ល្បឿន២លើក ប្រជែង​គ្រោះថ្នាក់ ៣លើក ស្រវឹង២លើក និង​មិន​គោរព​សិទ្ធិ១លើក ចំពោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន១០នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com