ជាតិ
សុខភាព
កុមារជាង៨ម៉ឺនបានទៅព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផានៅក្នុងខែកក្កដា
03, Aug 2015 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុងខែកក្កដាកន្លងទៅ មានកុមារចំនួន៨៤,៧៧៤នាក់ បានទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះកុមារឈឺធ្ងន់ៗមានចំនួន១៣,៦៧០នាក់ ចំនយន៦៩,១៣២នាក់បានពិនិត្យ ព្យាបាលក្នុងផ្នែកពិគ្រោះជំងឺក្រៅ និងវះកាត់ចំនួន១,៩៧២នាក់។ តួរលេខនេះត្រូវបានបង្ហាញនៅក្នុងលិខិតរបស់លោក បេអាត រីចឆ្នឺរ ប្រធាននិងជាស្ថាបនិកនៃមន្ទីពេទ្យគន្ធបុប្ផា។


 
បើយោងតាមលិខិតដដែល ករណីកុមារឈឺធ្ងន់ៗនៅក្នុងខែកក្កដា គឺបានកើនឡើងប្រមាណ៣០ភាគរយបើធៀបនឹងខែកក្កដាឆ្នាំ២០១៤ ដែលមានចំនួន១០,២៣១នាក់។ ក្នុងចំណោមកុមារដែលឈឺធ្ងន់ៗជាង១ម៉ឺននាក់នោះ មានករណីគ្រុនឈាមធ្ងន់ធ្ងរចំនួន២,២៤១នាក់។
 
បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាបានចំណាយថវិកា ចំនួន១២ម៉ឺនដុល្លារក្នុងមួយថ្ងៃៗដើម្បីព្យាបាលជំងឺដោយឥតគិតថ្លៃដល់ កុមារកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩២មកមន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាអស់ ប្រមាណ៥៦០លានដុល្លារ ក្នុងនោះ៣,៥ភាគរយបានមកពីរាជរដ្ឋាភិបាលកម្ពុជា៤,៥ភាគរយពីរដ្ឋាភិបាល ស្វ៊ីសនិង៩២,៥ភាគរយជាថវិកាដែលប្រមូលបានមូលនិធិសប្បុរសជន។
 
សូមបញ្ជាក់ថា នៅឆ្នាំ២០១៤កន្លងទៅមន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាប្រមាណ៤០លាន ដុល្លារដើម្បីពិនិត្យ និងព្យាបាលជំងឺដល់កុមារកម្ពុជាជិត១លាននាក់។ ដោយឡែកនៅឆ្នាំ២០១៥នេះ មន្ទីរពេទ្យគន្ធបុប្ផាមានកញ្ចប់ថវិកាចំនួន៤៣លានដុល្លារ សម្រាប់ចំណាយលើការពិនិត្យ និងព្យាបាលជំងឺដល់កុមារ និងស្ត្រីកម្ពុជា ក្នុងនោះ៣លានដុល្លារផ្តល់ដោយរដ្ឋាភិបាលកម្ពុជា ៤លានដុល្លារពីរដ្ឋាភិបាលស្វីស និង៣៦លានដុល្លារទៀត បានមកពីការបរិច្ចាគឯកជន ដែលភាគច្រើនជាប្រជាជនស្វីស៕
 

Tag:
 គន្ធបុប្ផា
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com