ជាតិ
លោក ហ៊ុន សែន ថា មិនខ្លាចប្ដឹងវៀតណាមទៅ UN និងICJ នោះទេ
× លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោកមិនខ្លាចនឹងប្ដឹងវៀតណាមទៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ICJ នោះទេ បើសិនជាករណីបញ្ហាព្រំដែន កាន់តែធំជាងនេះ។ ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ថែមថា ករណីព្រំដែនកម្ពុជា-វៀតណាម នាពេលនេះ មិនទាន់អាចប្ដឹងទៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ICJ បាននៅឡើយទេ។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ នៅថ្ងៃទី៣ សីហានេះ។
ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺឆ្លើយតបនឹងការលើកឡើងរបស់គណបក្សប្រឆាំង អ្នកតាមដានស្ថានការណ៍សង្គម និងសង្គមស៊ីវិលមួយចំនួន ដែលបានដាក់លិខិតស្នើឲ្យរដ្ឋាភិបាលដាក់ពាក្យប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com