ជាតិ
វី​រី​យ៉ា ហ៊ាន​សិច​ស៊ី​ព្រោះតែ​អ្នកដឹកនាំ​រឿង
12, Aug 2015 , 11:40 am        
រូបភាព
ដោយ:
ភ្នំពេញ៖ តារា​វ័យក្មេង​កញ្ញា វី​រី​យ៉ា បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា កាលដែល​នាង​ក្លាយជា​តារា​សិច​ស៊ី គឺ​ដោយសារតែ​អ្នកដឹកនាំ​រឿង​បង្គាប់បញ្ជា​ឱ្យ​នាង​ស្លៀកពាក់​បែប​សិច​ស៊ី ចំហ​ដើមទ្រូង ទើប​នាង​ទម្លាប់​ស្លៀកពាក់​សិច​រហូតមកដល់​សព្វ​ថ្ងៃ។ 


 
តារា​ស្រី​ដែល​ចូលចិត្ត​បង្ហាញ​ឲ្យ​ឃើញ​ភាព​សិច​ស៊ី​របស់ខ្លួន ពិសេស​ដើមទ្រូង​ទាំង​គូ​នោះ បាន​ប្រាប់ថា ស្ទើរ​គ្រប់​រឿង​ទៅហើយ ដែល​នាង​ត្រូវបាន​អ្នកដឹកនាំ​រឿង​បង្គាប់បញ្ជា​ឲ្យ​នាង​ស្លៀកពាក់​សិច​ស៊ី​តម្រូវ​ទៅតាម​សាច់រឿង។ វី​រី​យ៉ា និយាយ​ដូច្នេះ​ថា “គាត់​តែង​ហៅ​ខ្ញុំ​ហ្នឹង​ថត​ជា​តួ​ស្លៀកពាក់​សិច​ស៊ី និង​កាច​ឆ្លាស់ រហូតមកដល់​ពេលនេះ វា​បែរជា​ទម្លាប់​ទៅហើយ” ។ វី​រី​យ៉ា មិនបាន​ប្រាប់​ពី​ចំនួន​រឿង​ដែល​អ្នក​នាំ​តម្រូវឱ្យ​ថត​សិច​ស៊ី​កន្លងមក​នោះទេ។ ប៉ុន្តែ​តារា​រូបនេះ​បន្ថែមថា ការ​ប្រឡូក​នៅក្នុង​សិល្បៈ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ គឺ​ពោរពេញ​ដោយ​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​ពិតមែន។ ជាក់ស្ដែង​នៅក្នុង​សកម្មភាព​ថត​MVសម្រាប់​អាល់​ប៊ុ​ម​ចូលឆ្នាំ​របស់​ផលិតកម្ម រស្មី​ស្ទឹងសែន ជាដើម។
 
ទោះជា​យ៉ាងណាក្តី ស្រី​ស្អាត វ៉​រី​យ៉ា បញ្ជាក់​ឲ្យ​ដឹងថា “ខ្ញុំ​សិច​ស៊ី​មែន ប៉ុន្តែ មិនឱ្យ​ជ្រុល​ពេក​ទេ អញ្ចឹង​ហើយ​ដូច​មិន​ភ័យ​ចំពោះ​ការរិះគន់​ពេក​ដែរ” ។ ប៉ុន្តែ ម្ចាស់​ហាង​កាហ្វេ​ម្ដុំ​វត្តភ្នំ​រូបនេះ​ឱ្យដឹង​ផងដែរ​ថា នាង​ក៏​ជា​គំរូ​សិច​ស៊ី​ជាងគេ​នៅក្នុង​ហាង​ផងដែរ សម្រាប់​បុគ្គលិក​ផ្សេងទៀត ព្រោះនេះ​ជា​ផ្នែក​មួយ​ទាក់ទាញ​អតិថិជន​មក​ផឹក​កាហ្វេ​កាន់តែ​ច្រើនឡើង។
 
ម្យ៉ាងទៀត មុខរបរ​លក់​កាហ្វេ​ចំណាយ​ដើមទុន​ជិត១ម៉ឺន​ដុល្លារ ជា​ប្រភព​ចំណូល​មួយ​សំខាន់ និង អាច​ផ្ដល់​ការងារ​ដល់​ស្ត្រី​ជិត១០នាក់​ផងដែរ។ ដោយឡែក វី​រី​យ៉ា ចាត់ទុកថា អាជីព​សិល្បៈ​ជា​ចំណូល​បន្ទាប់បន្សំ​ប៉ុណ្ណោះ ដែល​ចំណាយ​លើ​ការតុបតែង​ខ្លួន​ស្ទើរ​មិន​គ្រប់។ យ៉ាងណា នាង​បង្ហាញ​ជំហរ​ថា មិន​បោះបង់​សិល្បៈ​នោះទេ ព្រោះ​ជាការ​ស្រលាញ់ ហើយ​យឹតយោង​ឱ្យមាន​កេរ្តិ៍ឈ្មោះ​រហូតមក​ដល់​បច្ចុប្បន្ន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com