ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អ៊ុំ សំអាន៖ «សម្តេច ហ៊ុន សែន ថា ខ្ញុំកំពុងជួយរដ្ឋាភិបាល ត្រឹមត្រូវ!»
× ក្រោយពីលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រកាសថា ខ្លួនរកឃើញផែនទីរបស់កម្ពុជាចំនួន ២៦ ផ្ទាំងនៅបណ្ណាល័យសភារបស់សហរដ្ឋអាមរិករួចមក ធ្វើឲ្យមានប្រតិកម្មជាច្រើនពីសំណាក់មន្ត្រីព្រំដែនកម្ពុជា មន្ត្រីរាជបណ្ឌិតសភា និងជាពិសេសពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តាមរយៈសារព័ត៌មាន Fresh News កាលពីយប់មិញ លោក ហ៊ុន សែន បានចាត់ទុកសកម្មភាពរបស់លោក អ៊ុំ សំអាន ថា កំពុងជួយរដ្ឋាភិបាលផង និងនាំទុក្ខដាក់ខ្លួនផង។ ឆ្លើយតបនឹងការលើកឡើងរបស់លោក ហ៊ុន សែន លោក អ៊ុំ សំអាន បានទទួលស្គាល់ថា វាពិតជាត្រឹមត្រូវ ដែលលោកនាយករដ្ឋមន្ត្រីថា ខ្លួនកំពុងជួយការងាររដ្ឋាភិបាលនោះ។ «សម្តេច ហ៊ុន សែន ដែលមានប្រសាសន៍ថា ខ្ញុំកំពុងជួយរដ្ឋាភិបាល វាជាការត្រឹមត្រូវហើយ ព្រោះរដ្ឋាភិបាលធ្វើការដើម្បីបូរណភាពទឹដី។ ដូច្នេះខ្ញុំជួយរកផែនទីត្រឹមត្រូវ គឺជួយរដ្ឋាភិបាលហើយ ជាការត្រឹមត្រូវ។ ហើយគាត់ថា ជាការនាំទុក្ខដាក់ខ្លួន គ្រាន់តែជាការបកស្រាយរបស់លោកទេ»។ នេះជាអ្វីដែលលោកអ៊ុំ សំអាន ថ្លែងប្រាប់លោក ជា ធីរិទ្ធ ការីនិពន្ធសារព័ត៌មានថ្មីៗ ពីសហរដ្ឋអាមេរិក។
សូមស្ដាប់បទសម្ភាសន៍ខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com