ជាតិ
នយោបាយជាតិ
លោក ហ៊ុន សែន នៅរំឮករឿងគណបក្សសង្គ្រោះជាតិ ចាក់ក្រឡេក
×
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ និងវាយប្រហារពាក្យសំដីទៅគណបក្សសង្គ្រោះជាតិ ដែលលោកហៅថា អ្នកពូកែភូត។ លោក ហ៊ុន សែន ក៏មិនបានភ្លេចលើកឡើងអំពីពាក្យសំដីឌឺដងរបស់លោក សម រង្ស៊ី ដែលនិយាយអំពីការចាក់ក្រឡេករដ្ឋាភិបាល ក្នុងសំណុំរឿងព្រំដែននោះឡើយ។ ចំពោះលោក ហ៊ុន សែន ព្រោះតែការចាក់ក្រឡេករបស់គណបក្សប្រឆាំងនេះហើយបានជា រដ្ឋាភិបាល«ភ្ញាក់» ហើយបានវាយត្រូវអ្នកចាក់ក្រឡេកវិញនោះ។ លោក ហ៊ុន សែន បន្តចំអកឲ្យលោក សម រង្ស៊ី នៅព្រឹកថ្ងៃទី២កញ្ញានេះ នៅក្នុងពិធីបិទមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២ នៅវិទ្យាស្ថានជាតិអប់រំ។
ខាងក្រោមនេះ គឺជាប្រសាសន៍របស់លោក ហ៊ុន សែន
Tag:
ហ៊ុន សែន
សម រង្ស៊ី
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com