អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហ​បុរី​បង្កើន​មណ្ឌលបោះឆ្នោត​នៅក្រៅ​ប្រទេស​ដើម្បី​ជួយ​សម្រួល​ពលរដ្ឋ​ខ្លួន
03, Sep 2015 , 1:13 pm        
រូបភាព
ដោយ:
 
ខណៈពេលដែល​ការបោះឆ្នោត​ជា​សកល​កាន់តែ​ខិតជិត​មកដល់ សិង្ហ​បុរី ប្រកាស​នូវ​មណ្ឌល​ជា​ផ្លូវការ នៅ​បរទេស សម្រាប់​ពលរដ្ឋ​សិង្ហ​បុរី ដែល​ធ្វើការ ឬ ស្នាក់នៅ​ទីនោះ ដើម្បី​អាចមាន​លទ្ធភាព​ទៅ បោះឆ្នោត​បាន​ដោយ​ងាយស្រួល និង មិនចាំបាច់​ត្រលប់មក​សិង្ហ​បុរី។  


 
ដើម្បី​សម្រួល​ដល់​ប្រជាជន​រស់នៅ​ក្រៅប្រទេស កាលពី​ព្រឹក​មិញ​នេះ​នាយកដ្ឋាន​រៀបចំ​ការបោះឆ្នោត សិង្ហ​បុរី បានប្រកាស​មណ្ឌលបោះឆ្នោត​ចំនួន១០ នៅក្រៅ​ប្រទេស​ដើម្បី​អាច​ឲ្យ​ប្រជាជន បោះឆ្នោត​នៅ ទីនោះ​បាន ។ នេះ​បើ យោងតាម​សារព័ត៌មាន The Strait Time ។
 
យោងតាម​ប្រកាស​របស់​នាយកដ្ឋាន​រៀបចំ​ការបោះឆ្នោត មណ្ឌល​នៅក្រៅ​ប្រទេស​រួម​មាននៅ​ក្រុង London, តូ​ក្យូ(Tokyo), ប៉េកាំង, វ៉ាស៊ីនតោន, ហុងកុង, សៀង​ហៃ, សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ,  ញូវយ៉ក , Canberra (អូស្ត្រាលី), និង មណ្ឌល​ដែល​ទើបតែ​បន្ថែម​ថ្មី​នៅ​ក្រុង ឌូ​បៃ( Dubai)។
 
សូម​រម្លឹក​ផងដែរ ការបោះឆ្នោត​ជាស​កល ឬ​ជ្រើសរើស​សមាជិកសភា​សិង្ហ​បុរី នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១១ ខែ កញ្ញា​ខាងមុខនេះ។ ក្នុងនោះ អាសនៈ​សរុប ដែល​ត្រូវ​ប្រកួតប្រជែង​នៅក្នុង​អាណត្តិ​នេះ​មាន ១៨៩អាសនៈ។ ការបោះឆ្នោត​នេះដែរ គេ​រំពឹងទុក​មុន​ថា គណបក្ស​សកម្មភាព​ប្រជាជន (PAP) ដែល ជា​គណបក្ស​អំណាច នឹង​រក្សាបាន​តំណែង និង ដឹកនាំ​សិង្ហ​បុរី​បន្តទៅទៀត តែ​អាច​នឹង​ថយ​នូវ​ចំនួន អាសនៈ​ខ្លះ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com