កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ សមាសភាព​កីឡាករ​ជម្រើសជាតិ​ជប៉ុន
03, Sep 2015 , 1:20 pm        
រូបភាព
ដោយ: ថ្មីៗ
ការប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ជប៉ុន ដែលមាន​កីឡាករ Keisuke Honda, Shinji Kagawa, Yama Yoshida ឬ Yuto Nagatomo ជាដើម​នោះ ប្រៀបដូចជា​សុបិន​មួយ​ដែល​ក្លាយជា​ការពិត​សម្រាប់​ក្រុម​កីឡាករ​កម្ពុជា។ ក្រុម​ទាំងពីរ​ត្រូវ​ប៉ះគ្នា​ក្នុងការ​ប្រកួត​ជម្រុះ​ជុំ​ទី​ពីរ​នៃ​ពូ​ល E សម្រាប់​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ។ វា​ជា​ជំនួប​លើកដំបូង​ក្នុង​រយៈពេល៤៥ឆ្នាំ​ចុងក្រោយ បើ​គិត​ចាប់តាំងពី​កម្ពុជា​ចាញ់​សា​មួ​រៃ​ខៀវ​ជប៉ុន ១-០ ក្នុងការ​ប្រកួត​ជម្រុះ Asian Games នៅ​ប្រទេស​ថៃ កាលពី​ឆ្នាំ១៩៧០ ។



សម្រាប់​ការប្រកួត​នេះ ក្រុម​កម្ពុជា​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង លោក Lee Tae Hoon ត្រូវ​តទល់​ជាមួយ​កីឡាករឆ្នើមៗនៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន ដែល​ជ្រើស​ចេញពី​ក្លិបកំពូលៗនៅ​តំបន់​អឺរ៉ុប និង​ក្លិប​នៅក្នុង​ក្របខណ្ឌ​កំពូល J1 League របស់​ជប៉ុន​ផ្ទាល់។

យោងតាម​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន កីឡាករ​ដែល​គ្រូបង្វឹក​ជនជាតិ​បូ​ស្ន៊ី លោក Vahid Halihodzic បានជ្រើសរើស​សម្រាប់​ជំនួប​ជាមួយ​កម្ពុជា និង​បន្ទាប់មក​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​រួមមាន៖
អ្នកចាំទី

HIGASHIGUCHI Masaaki (ក្លិប Gamba Osaka)
NISHIKAWA Shusaku (ក្លិប Urawa Reds)
ROKUTAN Yuji (ក្លិប Vegalta Sendai)

ខ្សែការពារ៖
NIWA Daiki (ក្លិប Gamba Osaka)
NAGATOMO Yuto (ក្លិប Inter Milan/Italy)
MAKINO Tomoaki (ក្លិប Urawa Reds)
MORISHIGE Masato (ក្លិប F.C. Tokyo)
YONEKURA Koki (ក្លិប Gamba Osaka)
YOSHIDA Maya (ក្លិប Southampton FC/England)
SAKAI Hiroki (ក្លិប Hannover 96/Germany)
SAKAI Gotoku (ក្លិប Hamburger Sport-Verein/Germany)

ខ្សែបម្រើ៖
HASEBE Makoto (ក្លិប Eintracht Frankfurt/Germany)
KAGAWA Shinji (ក្លិប Borussia Dortmund/Germany)
YAMAGUCHI Hotaru (ក្លិប Cerezo Osaka)
HARAGUCHI Genki (ក្លិប Hertha BSC Berlin/Germany)
SHIBASAKI Gaku (ក្លិប Kashima Antlers)
ENDO Wataru (ក្លិប Shonan Bellmare)

ខ្សែប្រយុទ្ធ៖
OKAZAKI Shinji (ក្លិប Leicester City Football Club/England)
HONDA Keisuke (ក្លិប AC Milan/Italy)
KOHROGI Shinzoh (ក្លិប Urawa Reds)
NAGAI Kensuke (ក្លិប Nagoya Grampus)
USAMI Takashi (ក្លិប Gamba Osaka)
MUTO Yoshinori (ក្លិប 1.FSV Mainz 05/Germany)

ការប្រកួត​នឹង​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង៥ និង២៥នាទី (ម៉ោង​នៅ​កម្ពុជា) នៅ​កីឡដ្ឋាន Saitama Stadium 2002 របស់​ក្លិប Urawa Red Diamonds៕



Tag:
 ជម្រើស​ជាតិ​កម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com