អន្តរជាតិ
ទាហាន១២០០០នាក់ ដើរព្យុហយាត្រាបង្ហាញសាច់ដុំយោធាចិន
× មហាមីទ្ទិញរំលឹកខួបឆ្នាំទី៧០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសលើពិភពលោក បានប្រារព្ធធ្វើនៅទីលាន Tiananmen នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ។
ក្បួនព្យុហយាត្រាលើកនេះ រួមមានក្បួនដង្ហែចំនួន៥០ផែន ហើយទាហានដែលចូលរួមដើរក្នុងក្បួនព្យុហយាត្រាមានប្រហែលមាន១ម៉ឺន២ពាន់នាក់ ដោយរួមមានសព្វាវុធទំនើបជាង៤០ប្រភេទសរុបជាង៥០០គ្រឿង យន្តហោះទំនើបជាង២០ប្រភេទសរុបជិត២០០គ្រឿង។
ក្រៅពីនេះ ប្រទេសចំនួន១៧ដែលក្នុងនោះរួមមានរុស្ស៊ី កាហ្សាក់ស្ថានជាដើម បានចាត់បញ្ជូនផែនទ័ព ឬក្រុមតំណាងចូលរួមពិធីព្យុហយាត្រានេះដែរ។ ផែនទ័ពនិងក្រុមតំណាងរបស់កងទ័ពបរទេសមកពីទ្វីបទាំង៥លើពិភពលោក គឺទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក ទ្វីបអូសេអានី និងទ្វីបអាមេរិក។
នៅម៉ោង ៩៖០០លោក Xi Jinping ប្រធានរដ្ឋចិន និងលោកជំទាវ Peng Liyuan ជាភរិយាបានទទួលស្វាគមន៍ ថ្នាក់ដឹកនាំប្រធានគណៈប្រតិភូនិងភរិយា ដែលអញ្ជើញចូលរួមក្នុង មហាមីទ្ទិញនៃការរំលឹកខួបទី៧០លើកនេះ៕
អត្ថបទ៖ វិទ្យុចិន
© រក្សាសិទ្ធិដោយ thmeythmey.com