ជាតិ
នយោបាយជាតិ
លោក ហ៊ុន សែន៖ មុនអញក្លាយជា Gaddafi ហ្ហែងងាប់មុនអញ
× លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការខឹងសម្បារយ៉ាងខ្លាំងចំពោះការប្រៀបប្រដូចលោកទៅនឹងអតីតមេដឹកនាំផ្តាច់ការលីប៊ី Muammar Gaddafi។ ប្រតិកម្មរបស់លោក ហ៊ុន សែន កើតឡើង បន្ទាប់ពីការចុះផ្សាយបទសម្ភាសមួយរវាងកាសែត Libération របស់បារាំង និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ បើតាមលោក ហ៊ុន សែន ក្នុងបទសម្ភាសនោះ មានការលើកឡើងថា លោក [ហ៊ុន សែន]ខ្លាចមានវាសនាដូច Gaddafi ទើបបានជាមានវប្បធម៌សន្ទនា និងការបរិភោគអាហារជាលក្ខណៈគ្រួសារ។ លោកថា នេះជាភាសាព្រហើន និងសាហាវជាងសត្វអសិរពឹស។
លោក ហ៊ុន សែន ចង់ឲ្យដៃគួសន្ទនារបស់ខ្លួនបកស្រាយសម្តីដែលខ្លួនបាននិយាយ ដើម្បីលើកកិត្តិយសដល់លោក និងគ្រួសារ ជាពិសេសកូនៗរបស់លោក។ បន្ថែមពីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា ចង់បានការបញ្ជាក់ឲ្យច្បាស់លាស់ទាក់ទងនឹងសម្តីដែរថា ដើម្បីចាប់ចោរបាន ត្រូវចូលឲ្យកៀកមេចោរ។
សូមស្តាប់សំឡេង៖
© រក្សាសិទ្ធិដោយ thmeythmey.com