កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករបាល់ទាត់ម្នាក់ជាប់គុកដោយសារទាត់បំបាក់ជើងគូប្រកួត
× កីឡាករបាល់ទាត់មិនមែនអាជីពម្នាក់ត្រូវបានជាប់ពន្ធនាគារ ១២ខែ ដោយសារតែតុលាការរកឃើញថា គេមានចេតនាក្នុងការទាត់បំបាក់ជើងគូប្រជែងរបស់ខ្លួនអំឡុងពេលប្រកួតក្នុងលីកលំដាប់ទាបមួយនៅអង់គ្លេសកាលពីថ្ងៃអាទិត្យ។
កីឡាករ Nathaniel Kerr វ័យ២៧ឆ្នាំបានរត់ទៅទាត់ជើងកីឡាករ Stuart Parson យ៉ាងសាហាវបំផុត និងប្រើពាក្យសម្តីអសុរោះទៅលើកីឡាករនោះថែមទៀតផង។ហេតុការណ៍នេះកើតឡើងក្រោយពេល Parson បានប៉ះសំដីគ្នាជាមួយកីឡាករម្នាក់ទៀតនៅក្នុងក្រុមរបស់ Nathaniel។
ក្រោយការសើបអង្កេតជាបន្តបន្ទាប់ ប៉ូលីសនាទីក្រុង Greater Manchester បានថ្កោលទោសចំពោះទង្វើនេះនិងហៅសកម្មភាពរបស់ Nathaniel Kerr ថាជាអំពើឃាតកម្មនៅក្នុងការប្រកួត៕
© រក្សាសិទ្ធិដោយ thmeythmey.com