អន្តរជាតិ
ក្មេងប្រុសដ៏អស្ចារ្យម្នាក់អាចរស់រានបាន បន្ទាប់ពីគ្រូពេទ្យវះកាត់តភ្ជាប់ក្បាល
× ក្មេងប្រុសអច្ឆរិយៈអាយុ១៦ ខែម្នាក់មានជីវិតរស់រាន បន្ទាប់ពីគ្រូពេទ្យជំនាញមួយក្រុមវះកាត់តភ្ជាប់ក្បាលឡើងវិញ ដោយប្រើខ្សែលួសនិងឆ្អឹងកងមួយកង់។
Jackson Taylor គួរតែបានបាត់បង់ជីវិតទៅហើយនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយរវាងរថយន្ត និងរថយន្ត។កម្លាំងប៉ះទង្គិចដ៏ធ្ងន់ធ្ងរនោះបានធ្វើឲ្យក្បាលរបស់ក្មេងតូចនេះដាច់ចេញពី.ក នៅផ្នែកខាងក្នុង។ តែមិនគួរឲ្យជឿសោះថា បច្ចុប្បន្ន គ្រូពេទ្យអាចធ្វើការតភ្ជាប់ក្បាលវិញបាននេះបើតាមបណ្តាញព័ត៌មាន 7NewsMelbourne ។ការវះកាត់នេះប្រើរយៈពេល ៦ ម៉ោង។
លោកវេជ្ជបណ្ឌិត Askin បានមានប្រសាសន៍ថា៖ « ក្មេងៗភាគច្រើនមិនអាចរស់បានទេ នៅពេលដែលដាច់កទៅហើយនោះ។ បើទោះបីជាយើងអាចតភ្ជាប់ក្បាលឡើងវិញក៏ដោយ ក៏ពួកគេមិនអាចធ្វើចលនា ឬដកដង្ហើមបានទៀតដែរ »។
Jackson ត្រូវពាក់ឧបករណ៍ម្យ៉ាងនៅនឹងក្បាល ដើម្បីជួយទប់លំនឹងដងខ្លួន ហើយឧបករណ៍នេះនឹងត្រូវដកចេញនៅ ៨ សប្តាហ៍ក្រោយ។ បន្ទាប់ពីដោះវាចេញ Jackson នឹងអាចប្រើជីវិតរស់នៅដូចធម្មតា៕
© រក្សាសិទ្ធិដោយ thmeythmey.com