ជាតិ
លោក ខៀវ កាញារីទ្ធ ស្នើ​ឲ្យ​ស្ថានីយទូរទស្សន៍ ដាក់​ប​ញ្ជូ​ល​ភាសា​សញ្ញា​សម្រាប់​ជនពិការ
09, Oct 2015 , 9:34 am        
រូបភាព
ដោយ: ថ្មីៗ
ខណៈដែល​ស្ថានីយទូរទស្សន៍​ឯកជន​ទាំងអស់ មិនទាន់​ផ្ដល់ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ជនពិការ​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើ​ឲ្យ​គ្រប់​បណ្ដា​ស្ថានីយទូរទស្សន៍​ទាំងនោះ រៀបចំ​ដាក់បញ្ចូល​ភាសា​សញ្ញា​ជនពិការ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ជនពិការ​ក្នុងការ​ទទួលយក​ព័ត៌មាន​បាន​ច្រើន​ដូច​មនុស្ស​ធម្មតា។នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា AKP។



លោក ខៀវ កាញារីទ្ធ បន្ថែមថា លោក​នឹង​រៀបចំ​លិខិត​ដាក់សំណើ​ទៅកាន់​ស្ថានីយទូរទស្សន៍​ទាំងអស់ ឲ្យ​រៀបចំ​ដាក់បញ្ចូល​ភាសា​សញ្ញា​ជនពិការ លើ​កញ្ចក់​ទូរទស្សន៍​ទាំងនោះ ដើម្បី​ចូលរួមចំណែក​ជួយ​លើកកម្ពស់​ដល់​ជនពិការ ។

គួរ​បញ្ជាក់ថា ទូរទស្សន៍​ជាតិ​កម្ពុជា បានដាក់​បញ្ចូល​ភាសា​សញ្ញា​ជនពិការ​នៅក្នុង​កម្មវិធី​ទូរទស្សន៍ ក្នុង​មួយ​សប្ដាហ៍​ពីរដង សម្រាប់​ផ្ដល់ឱកាស​ឲ្យ​ជនពិការ​អាច​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់។

យោងតាម​របាយការណ៍​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ បានឱ្យដឹងថា ជនពិការ​នៅ​កម្ពុជា​បច្ចុប្បន្ននេះ មាន​ចំនួន​ជាង៥០ម៉ឺន​នាក់ ស្មើនឹង​ប្រមាណ ២ភាគរយ នៃ​ប្រជាជន​សរុប​នៅ​ទូទាំងប្រទេស ៕


Tag:
 ខៀវ កាញារីទ្
© រក្សាសិទ្ធិដោយ thmeythmey.com