បទយកការណ៍ / បទសម្ភាសន៍
អំឡុងភ្ជុំបិណ្ឌ៖ វត្តអារាមនៅភ្នំពេញក្លាយជាទីអាស្រ័យចំណីអាហាររបស់អ្នកក្រីក្រ
× ថ្ងៃកាន់បិណ្ឌ១៥ថ្ងៃ ពុទ្ធបរិស័ទប្រុសស្រីបាននាំចង្ហាន់ ដែលរួមមានម្ហូបអាហារជាដើមនោះ យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជនដែលបានចែកឋានទៅ។ បរិមាណនៃម្ហូបអាហារដ៏ច្រើនសន្ធឹកសន្ធាប់ ដែលពុទ្ធបរិស័ទបាននាំមកនោះ ជានិច្ចកាល ព្រះសង្ឃមិនដែលឆាន់អស់នោះទេ។ ឆ្លៀតក្នុងឱកាសសម្បូរចំណីអាហារបែបនេះ ព្រះសង្ឃក៏បានរៀបចំម្ហូបអាហារមួយចំនួនផ្តល់ដល់អ្នកក្រីក្រទទួលទានផងដែរ។
ដើម្បីជាសក្ខីភាពច្បាស់លាស់ លោក កែវ សុខា អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី បានចុះដោយផ្ទាល់ ទៅដល់វត្តមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីចងក្រងទិដ្ឋភាពទាំងនោះជាបទយកការណ៍ ។
ដូច្នេះសូមនាងកញ្ញា លោក លោកស្រី ស្តាប់បទយកការណ៍នេះដូចតទៅ!
© រក្សាសិទ្ធិដោយ thmeythmey.com