កីឡាអន្តរជាតិ
អន្តរជាតិ
Messi, Neymar និង Ronaldo ជាប់​បេក្ខភាព​បី​នាក់​ចុងក្រោយ ពាន Ballon d'Or
01, Dec 2015 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ​ឆ្នើម​មកពី​ក្រុម Barcelona ពីររូប​កីឡាករ Lionel Messi និង  Neymar រួមទាំង​តារា​ឆ្នើម​មកពី​ក្រុម Real Madrid ម្នាក់​កី​គឺ​ឡាករ Cristiano Ronaldo ជាប់​ឈ្មោះ​ក្នុង​បេក្ខភាព​៣​នាក់​ចុងក្រោយ​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ FIFA Ballon d'Or ឆ្នាំ​២០១៥​នេះ​។​


​សម្រាប់​បេក្ខភាព​៣​នាក់​ចុងក្រោយ​ពានរង្វាន់​នេះដែរ Ronaldo និង Messi ធ្លាប់​ជាប់​ឈ្មោះ​៨​ដង​ដូចគ្នា​រួចមកហើយ​បើ​គិត​ទាំង​លើក​នេះ​ទៀត​។​
 
​រីឯ​បេក្ខភាព​គ្រូបង្វឹក​ល្អ​ប្រចាំឆ្នាំ​បី​រូប (Men’s World Coach) មាន​លោក Luis Enrique គ្រូបង្វឹក​ក្រុម FC Barcelona លោក Pep Guardiola គ្រូបង្វឹក​ក្រុម Bayern Munich និង​លោក Jorge Sampaoli គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ ស៊ី​លី​។​
​ការប្រកាស​លទ្ធផល​ជ័យលាភីម្នាក់ចុងក្រោយ​ពានរង្វាន់​នេះ​​ត្រូវធ្វើឡើង​នៅ​ទីក្រុង Zurich ប្រទេស​ស្វី​ស នា​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦​ខាងមុខ​។​
 

Tag:
 FIFA Ballon d\'Or
  Ronaldo
  Messi
© រក្សាសិទ្ធិដោយ thmeythmey.com