ជាតិ
សង្គមអន្តរជាតិ​
កម្ពុជា​អំពាវនាវ​កូរ៉េខាងជើង​ឲ្យ​គោរព​សេចក្តីសម្រេចចិត្ត​ក្រុមប្រឹក្សាសន្តិសុខ UN
08, Jan 2016 , 9:54 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្ពុជា​អំពាវនាវ​កូរ៉េខាងជើង​ឲ្យ​គោរព​តាម​សេចក្តីសម្រេចចិត្ត​ក្រុមប្រឹក្សាសន្តិសុខ UN ក្រោយពី​ប្រទេស​សមាជិក​ទាំង ១៥ នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) បាន​ប្រជុំគ្នា​ថ្កោលទោស ការសាកល្បង​គ្រាប់បែកបរមាណូ​របស់​ទីក្រុង​ព្យុងយ៉ាង និង​គំរាម​បន្ថែម​ទណ្ឌកម្ម ទៅលើ​រដ្ឋាភិបាល​លោក គីម ជុង​អ៊ុន កាលពី​ថ្ងៃទី៦ មករា ឆ្នាំ២០១៦នេះ។



ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​ថ្លែងការណ៍​ នៅ​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ ព្រួយបារម្ភ​នឹង​ដំណើរការ​ជាថ្មី​ម្ដងទៀត នូវ​ការសាកល្បង​នុយក្លេអ៊ែ​​របស់​រដ្ឋាភិបាល​​​​នៃ​​សាធារណរដ្ឋ​​​​​ប្រជាមានិត​​​​​​​ប្រ​ធិបតេយ្យ​​​​​​​​​​កូរ៉េ។ ក្រសួង​បរទេស​កម្ពុជា​ចាត់ទុកថា ទង្វើ​នេះ បាន​រំលោភ​យ៉ាងច្បាស់​ទៅលើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ UN និង​បង្ក​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព សន្តិសុខ និង​សេ្ថ​រ​ភាព​នៅក្នុង​តំបន់។

កម្ពុជា​បាន​អំពាវនាវ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ ដោយ​ទទូច​តាម​សេចក្តីថ្លែងការណ៍​ទូត​ឲ្យ​គោរព​សេចក្ដីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​កាតព្វកិច្ច​អន្តរជាតិ​ពាក់ព័ន្ធ​ទាំងអស់ ព្រមទាំង​ប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​លុបបំបាត់ នុយក្លេអ៊ែ​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ៕


Tag:
 កូរ៉េខាងជើង
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com