ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ព្រែកឆ្លូង ឬបន្ទាយគូ ជាស្ថានីយបុរាណមានអាយុកាលជាង៤០០០ឆ្នាំមកហើយ
30, Jan 2016 ,
10:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ ស្ថានីយបន្ទាយគូនៃអរិយធម៌មេមត់ ជាអរិយធម៌មួយយ៉ាងសំខាន់នៅអាស៊ីអាគ្នេយ៍នេះ ហើយជាមោទនភាពចំពោះប្រទេសកម្ពុជាយើង ដែលមានអរិយធម៌ដ៏ចំណាស់របស់ខ្លួនជាស្រេចមុននឹងឈានចូល សម័យហ្វូណន សម័យចេនឡា និងសម័យអង្គរជារៀងតមក។ ស្ថានីយបុរាណនេះមិនសូវមានអ្នកបានដឹង បានស្គាល់ សូម្បីតែអ្នកស្រីត្រឹង ងា ដែលជាអ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរ ក៏មិនដឹងផងដែរថា អ្វីទៅជាស្ថានីយព្រែកឆ្លូង ឬស្ថានីយបន្ទាយគូ ច្បាស់នោះដែរ។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យ ធុយ ចាន់ធួន អគ្គនាយករងវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានសមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា នៅក្នុងការធ្វើបទបាឋកថា នៅពុទ្ធសាសនបណ្ឌិត្យ។
លោកសាស្ត្រាចារ្យ ធុយ ចាន់ធួន បានបង្ហាញពីការស្រាវជ្រាវថា នៅស្ថានីយបន្ទាយគូ ស្រុកមេមត់ ខេត្តកំពង់ចាមមានអាយុចាប់ពី២២៩០ឆ្នាំ មុនគ្រស្ដសករាជ ដល់ឆ្នាំ២០៣០ឆ្នាំ មុនគ្រិស្ដសករាជក្នុងជម្រៅស្រទាប់វប្បធម៌ពី៩០ស.ម ទៅ១០០ស.ម។ ស្ថានីយបុរាណទាំងនេះ ត្រូវបានកត់សម្គាល់ដោយមានសំណល់បុរាណវិទ្យា ដូចជា បំណែកកុលាលភាជន៍ ឧបករណ៍ប្រើប្រាស់ធ្វើអំពីថ្ម មានដូចជា ពូថៅ និងថ្មសំលៀង ជាច្រើននៅ រាយប៉ាយ នៅលើផ្ទៃស្ថានីយ និងកប់ក្នុងដី រហូតដល់បច្ចុប្បន្ន។
ការសិក្សាស្រាវជ្រាវនេះ បានបន្ថែមព័ត៌មានជាច្រើនទៅក្នុងអត្ថបទរបស់លោក ត្រឹង ងា ដែលបានចុះផ្សាយក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរ ឆ្នាំ១៩៧៣ អំពីស្ថានីយព្រែកឆ្លូងដែលមានតែ១ទំព័រប៉ុណ្ណោះ។ ហើយលោកត្រឹង ងា ក៏មិនបានសិក្សា និងមិនបានឃើញទីតាំងស្ថានីយទាំងនេះដោយផ្ទាល់ឡើយ លោកគ្រាន់តែសិក្សាតាមរយៈរបាយការណ៍កំណាយបុរាណវិទ្យា របស់លោក ហ្គ្រូស លីយេ ក្នុងឆ្នាំ១៩៦២ ។ នេះគឺជាការអះអាងរបស់លោក ធុយ ចាន់ធួននៅក្នុងបាឋកថាលើប្រធានបទ«ស្ថានីយព្រែកឆ្លូង ឬស្ថានីយបន្ទាយគូ»នៅព្រឹកថ្ងៃទី២៨នេះ។
ចំណែកអ្នកស្រាវជ្រាវ អ្នកនិពន្ធ និងអ្នកអានខ្មែរ មួយចំនួនក៏មិនបានសិក្សា និងឃើញស្ថានីយទាំងនោះដោយផ្ទាល់ ក៏បានបកប្រែបន្តពីបារាំង«ភូមិមូល»។
លោកសាស្ត្រាចារ្យ ធុយ ចាន់ធួន ក៏បានបញ្ជាក់ផងដែរថា ស្ថានីយបន្ទាយគូទាំងនោះ បានបង្ហាញឲ្យដឹងអំពីការស់នៅ និងប្រព័ន្ធគ្រប់គ្រងមួយ ដ៏ចាំបាច់ដែលត្រូវការអ្នកដឹកនាំត្រឹមត្រូវ ក្នុងការចាត់ចែង កសាងស្ថានីយនីមួយៗ។ ការសិក្សាពីបន្ទាយគូ ក៏បានឲ្យដឹងបន្ថែមទៀត អំពីលក្ខណៈសង្គម នៃអ្នកធ្វើកសិកម្ម តឹកតាងនៃការដាំស្រូវ ចេះផលលិតអំបោះដើម្បីត្បាញសំលៀកបំពាក់ មនុស្សចេះធ្វើជំនួញតាមរយៈការដោះដូរ ត្រូវបានឃើញយ៉ាងច្បាស់នៅលើបំណែក កុលលាភាជន៍នានា។ «សក្ខីកាមនានាបង្ហាញ បញ្ជាក់នូវសម្មតិកម្មខាងដើមថា ស្ថានីយបន្ទាយគូ គឺជាសណ្ឋាននៃការៀបចំសង្គមដំបូងៗ ដែលបានចាប់កំណើតនៅ តំបន់ឥណ្ឌូចិន ជាពិសេសនៅកម្ពុជា» នេះជាការអះអាងរបស់លោក ធុយ ចាន់ធួន។
ស្ថានីយនេះ គឺជាដើមនៃអរិយធម៌ខ្មែរ មុនសម័យហ្វូណន ឬសម័យនរគភ្នំ សម័យចេនឡា និងសម័យអង្គរ។ ដោយសារតែនោះគឺជាសម័យអន្តរកាលមុននឹងចូលសម័យប្រវត្តិសាស្ត្រ មនុស្សចាប់ផ្ដើមសង់ជាជំរំ រកនៅជាកំផែង ដែលមានរាងជារង្វង់មូល ក្នុងអង្គត់ផ្ចិត ២០០ ទៅ៦០០ម៉ែត ជាអង្គត់ផ្ចិតហើយមនុស្សរស់នៅក្នុងជំរំនោះរាប់ម៉ឺន រាប់សែននាក់ ដែលរស់នៅក្នុងរចនាសម្ព័ន្ធរស់នៅ និងគ្រប់គ្រងត្រឹមត្រូវ ដែលមានជាមេកន្ទ្រាញ មានជាស្ដេចដឹកនាំ តែមិនទាន់ចេះសរសេរអក្សរ។
តែទោះជាយ៉ាង លោកសាស្ត្រាចារ្យ ធុយ ចាន់ធួន ព្រមទទួលស្គាល់ថាលោកមានភាពលំបាក់ជាច្រើននៅក្នុងការសិក្សាស្រាវជ្រាវព្រោះតែលោកត្រូវចំណាយថវិការដោយខ្លួនឯង ដើម្បីធ្វើការសិក្សាស្រាវជ្រាវ។ មិនតែប៉ុណ្ណោះ ប្រភពឯកសារ ទំនាក់ទំនងដើម្បីទទួលបានព័ត៌មាន និងការធ្វើកំណាយ គឺជាកិច្ចការដ៏លំបាក់សម្រាប់លោកក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ។
សូមបញ្ជាថា លោក ធុយ ចាន់ធួន បានស្រាវជ្រាវ និងចងក្រងឯកសារទាក់ទងនិងស្ថានីយព្រែកឆ្លូង ឬស្ថានីយបន្ទាយគូ នេះរហូតដល់ទៅជិត៥០០ទំព័រ។ តែលោកក៏បានសំណូមពរទៅរាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នជំនួយផ្សេងៗ គួរតែគិតពីការបោះពុម្ពសៀវភៅទាក់ទងជាមួយរឿងវប្បធម៌ អរិយធម៌ខ្មែរ និងប្រវត្តិសាស្ត្រផង កុំជួយតែទៅលើរឿងសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងកសិកម្មផ្សេងៗពេក។ ព្រោះថាមនុស្សតែកាលណាប្រជាជនខ្មែរ មិនស្គាល់ប្រវត្តិសាស្ត្រខ្លួនឯង ថាខ្លួនឯងមកពីណាផង ទោះបីជួយតែរឿងប្រជាធិបតេយ្យ ក៏មិនសូវមានន័យនោះទេ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ព្រែកឆ្លូង
ធុយ ចាន់ធួន
ពុទ្ធសាសនបណ្ឌិត្យ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
3 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
4 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
1 សប្តាហ៍
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
3 ម៉ោង
អត្ថបទពេញនិយមបន្ថែម