ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី ស៊ិន ចាន់សុខ មិនចង់ទៅថៃ សុខចិត្តលក់ពោតស្ងោរតាមផ្លូវជាតិលេខ៥
08, Feb 2016 ,
9:00 am
រូបភាព
×
ដោយ:
កណ្តាល៖ នៅតាមផ្លូវជាតិលេខ៥ ដែលកំពុងតែសាងសង់ផ្លូវហុយទ្រលោម មានពលរដ្ឋជាច្រើន បានប្រកបមុខរបរលក់ពោតស្ងោរព្រោងព្រាតនៅខាងមុខផ្ទះ។ ដោយឡែក អ្នកស្រី ស៊ិន ចាន់សុខ ក៏បានចាប់ផ្តើមលក់ពោតស្ងោរជាង១ឆ្នាំហើយដែរ។ មុខរបរនេះ បានជួយលើកកម្ពស់ជីវភាពគ្រួសាររបស់អ្នកស្រីបានធូរធារជាងមុន។
គ្រប់រដូវកាល មិនថា ជារដូវប្រាំង ឬរដូវវស្សានោះទេ អ្នកស្រី ស៊ិន ចាន់សុខ បានប្រកបរបរលក់ពោតស្ងោរ ដែលធ្វើឲ្យជីវភាពគ្រួសាររបស់អ្នកស្រីល្អប្រសើរជាងមុន។ ជាអ្នកលក់ពោតស្ងោរជាង១ឆ្នាំ។ មួយថ្ងៃៗ អ្នកស្រីអាចរកចំណូលបានច្រើនគួរសម។ មានកូនពីនាក់នៅក្នុងបន្ទុកគ្រួសារ អ្នកស្រីសម្បុរស្រអែមរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លក់ពោត
ដាច់ខ្លាំង តែនៅពេលរដូវធ្លាក់ភ្លៀងគឺលក់ដាច់បានប្រហែលមួយស្លឹក(៥០០ផ្លែ) គិតជាលុយចំណេញបានជាង១០ម៉ឺនរៀល។ តែបើរដូវប្រាំងនេះ លក់មិនដាច់សោះ ជួលកាលដាច់បាន១ប្លូន(៥០ផ្លែ) តែបើសៅអាទិត្យបានពីរបីប្លូនដែរ»។
នៅតាមដងផ្លូវជាតិលេខ៥ ចំណាយប្រហែល៣០គីឡូមែត្រពីរាជធានីភ្នំពេញ នៅអមសាងផ្លូវ ជាតិលេខ៥ ស្ថិតនៅ ភូមិទួលអំពិល ឃុំទួលអំពិល ស្រុកពញាឮ ខេត្តកណ្តាល មានអ្នកលក់ពោតស្ងោរជាច្រើន ដែលបានប្រកបរបរនេះដូចអ្នកស្រី ចាន់សុខដែរ។ នៅទីនេះ អ្នកលក់ពោតទាំងអស់ បានទិញពោតតាំងពីស្រុកស្អាង ខេត្តកណ្តាល ដោយមានម៉ូយដឹកមកឲ្យដល់ មុខផ្ទះតែម្តង។ តម្លៃពោតឆៅ មួយផ្លែមានតម្លៃ៤០០រៀល។ នៅពេលស្ងោររួចរាល់ គឺក្នុងមួយផ្លែ មានតម្លៃ៧០០ទៅ៨០០រៀល។ មិនខុសពីអ្នកលក់ដទៃទៀតនោះទេ
អ្នកស្រី ចាន់សុខ បានងើបតាំងពីព្រលឹម ដើម្បីស្ងោរពោត ឲ្យទាន់កម្មកររោងចក្រ សិស្សសាលា និងអ្នកដំណើរដទៃទៀត។ កំពុងលក់អង្គុយលើគ្រែ ដែលមានអង្រឹងបួនប្រាំចងព្យួរណោងផងនោះ អ្នកស្រីវ័យ៣១ ឆ្នាំរូបនេះ បានបន្តថា៖ «ក្រៅពីដាំបន្លែ មុខរបរនេះ បានជួយខ្ញុំច្រើនណាស់ ពីព្រោះ ខ្ញុំអាចមានលុយបញ្ជូនកូនទៅរៀន និងផ្គត់ផ្គង់ជីវភាពគ្រួសារខ្ញុំបាន ដោយមិនសូវហត់នឿយប៉ុន្មានទេ»។
មានឆ្នាំងធំមួយ និងចង្ក្រានមួយសម្រាប់ស្ងោរពោត គឺអាចលក់ដូរបានហើយ។ លក់ពោតស្ងោរតាំងពីព្រឹកទល់ល្ងាច អ្នកស្រីចាន់សុខ លក់ពោតតែម្នាក់ឯង ព្រោះសា្វមីរបស់អ្នកស្រីកំពុងធ្វើជាកម្មករនៅប្រទេសថៃ។ រស់នៅឆ្ងាយពីគ្នារាប់ពាន់គីឡូមែត្រ តែអ្នកស្រី ចាន់សុខ មិនបានខ្វល់ខ្វាយច្រើននោះទេ។ អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា ៖«គាត់ទៅរកលុយនៅថៃ ឯខ្ញុំក៏មានមុខរបរនៅផ្ទះ យើងចែកគ្នារកទៅ បើមិនធ្វើអ៊ីចឹង បានលុយណាឲ្យកូនរៀន បានលុយឯណាគ្រាន់ហូបចុកប្រចាំថ្ងៃ»។
ដ្បិត ប្រាក់ចំណូល ពីការលក់ពោតស្ងោរបានជួយឲ្យគ្រួសារអ្នកស្រី មានជីវភាពធូរធារជាងមុនក៏ពិតមែន។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះអ្នកស្រីត្រូវប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍គ្រប់ពេលវេលា។ ពាក់មួក ស្ពាយកាបូបដាក់លុយនៅពីមុខ មានសំលៀកបំពាក់ពណ៌ទឹកក្រូច អ្នកស្រីចាន់សុខបាននិយាយថា៖ «ខ្លាចដែរ ពីព្រោះឡានទៅមក បើកលឿនៗណាស់ ប៉ុន្តែខ្ញុំអត់ដែលកើតអីទេ។ មួយទៀត គេកំពុងធ្វើថ្នល់ចឹង ហុយខ្លាំងណាស់ បើខែវស្សាអត់សូវអីទេ តែបើខែនេះ ហុយណាស់ធ្វើឲ្យខ្ញុំឈឺក្បាល និងពិបាកដកដង្ហើម ហើយមានថ្ងៃខ្លះទៅពេទ្យទៀតផង»។
ជិតមួយខែនេះ អថិតិជន មិនសូវចូលញ៉ាំពោតសោ្ងររបស់អ្នកស្រី គឺបណ្តាលពីដីហុយខ្លាំង តែយ៉ាងណាក៏ដោយ អ្នកស្រី ស៊ិន ចាន់សុខ សង្ឃឹមថា នៅពេលផ្លូវជាតិលេខ៥ ធ្វើរួចរាល់ គឺគាត់នឹងលក់ពោតស្ងោរបានច្រើនជាងនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពោត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
2 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 សប្តាហ៍
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
1 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
5 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម