អន្តរជាតិ
​បច្ចេកវិទ្យា
ឥណ្ឌា​ហាមឃាត់​គម្រោង Free Basics របស់​ហ្វេ​ស​ប៊ុ​ក
09, Feb 2016 , 9:30 am        
រូបភាព
ដោយ: ធីតា
Free Basics ដែលជា​គម្រោង​សេវាកម្ម​ថ្មី​ដោយ​ឥតគិតថ្លៃ​របស់លោក Mark Zuckerberg ស្ថាបនិក​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​អាជ្ញាធរ​ទូរគមនាគមន៍​ឥណ្ឌា (TRAI) ចេញ​សេចក្តីសម្រេច​ហាមឃាត់​កាលពី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៦ ។



សេវាកម្ម​ប្រើប្រាស់​អ៊ី​ន​ធ័​រ​ណិ​ត​កម្រិត​មូលដ្ឋាន​ដោយ​គិតថ្លៃ (Free Basics) របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងប្រទេស​ចំនួន៣៥លើ​ពិភពលោកក្នុងនោះមាន​កម្ពុជា​ផង​ដែរ​។ ចំពោះ​គម្រោង​នេះ ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ធ្វើ​ការសហការ​ជាមួយ​ក្រុមហ៊ុន​បណ្តាញ​ទូរ​សព្ទ​ក្នុងស្រុក​ដើម្បី​ផ្តល់​ឲ្យ​ពលរដ្ឋ​នូវ​គេហទំព័រ​កម្រិត​មូលដ្ឋាន​ដែល​ទាក់ទង​នឹង​បញ្ហា​សុខភាព អប់រំ ព័ត៌មាន​ការងារ ផ្សេងៗ ។

នៅ​ឥណ្ឌា ពលរដ្ឋ​តែ​ម្នាក់​ក្នុងចំណោម៦នាក់ ប្រើប្រាស់​សេវាកម្ម​នេះ ហើយ​អាជ្ញាធរ TRAI បាន​យល់​ស្របតាម​ការទាមទា​រ​របស់​ក្រុម​អ្នកគាំទ្របណ្តាញ​ Net Neutrality ដោយ​គិតថា Free Basics គឺជា​សេវក​ម្ម​ដែលមាន​លក្ខណៈ​រើសអើង ព្រោះតែ​មានការ​កំណត់​ចំនួន​វែបសាយ​ដែល​ត្រូវ​ចូល​មើល។

បន្ទាប់ពី​អេ​ហ្ស៊ី​ប ឥណ្ឌា​ជា​ប្រទេស​ទី​ពីរ​ដែល​បាន​ហាមឃាត់​សេវាកម្ម​នេះ ក្រោយពី​មានការ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​កាលពី​ខែធ្នូ ឆ្នាំ២០១៥ កន្លងមក។ ឥណ្ឌា​ជាទី​ផ្សារ​ដ៏​ធំ​ទី​ពីរ​បន្ទាប់​សហរដ្ឋអាមេរិក សម្រាប់​ការអភិវឌ្ឍន៍​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយមាន​មនុស្ស​ជាង៣០០លាន​ប្រើប្រាស់​អ៊ី​ន​ធ័​រ​ណែ​ត​តាម​ទូរ​សព្ទ​ដៃ​បើ​គិត​ត្រឹម​ចុងឆ្នាំ២០១៥ ៕






Tag:
 ឥណ្ឌា
  Free Basics
© រក្សាសិទ្ធិដោយ thmeythmey.com