ជាតិ
NGO នឹងធ្វើ​យុទ្ធនាការ​ប្រាប់​ពលរដ្ឋ​ឲ្យ​ឈប់​ពិសាស្រា​បៀរ​អង្គរ​
11, Feb 2016 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក យុក សេង​ឡុង នាយក​ប្រតិបត្តិរង​​នៃ​សម្ព័ន្ធភាពដើម្បី​អភិរក្ស​ធនធាន​ជលផល និយាយថា ក្រុមហ៊ុន CAMBREW Ltd. ដែល​ផលិត​ស្រា​បៀ​អង្គរ មាន​ភាគហ៊ុន​មួយចំណែក​ក្នុង​គម្រោង​សាង​ទំនប់​វា​រី​អគ្គិសនី​ដង​សា​ហុង ដែល​បង្ក​ឲ្យ​ប៉ះពាល់​ធនធានបរិស្ថាន​ជលផល និង​ប្រជាជន​រស់នៅក្នុង​តំបន់​អាង​ទ​ន្ល​មេគង្គ​ជាង ៦០​លាន​នាក់​។ ក្នុង​នាមសម្ព័ន្ធ NGO ដែលមាន​សមាជិក​ជាង ៦០ នាយក​ប្រតិបត្តិ​រង​នៃ​សម្ព័ន្ធភាពដើម្បី​អភិរក្ស​ធនធាន​ជលផល និយាយថា លោក​នឹង​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ប៉ះពាល់​ប្រាប់​ពលរដ្ឋ និង​ស្នើ​ពួកគេ​ឲ្យ​ពិ​ហ​ការ​ពិសា​ស្រា​បៀរ​អង្គរ​។



​សូម​ស្តាប់​សំឡេង​លោក យុក សេង​ឡុង ៖



​លោក​ថ្លែង​បែបនេះ នា​សន្និសីទ​សារព័ត៌មាន​ស្តីពី ការស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក​អគ្គលេខាធិការ​អា​ស៊ាន និង​លោក​ប្រធានាធិបតី អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា អំពី​បញ្ហា​ព្រួយបារម្ភ ចំពោះ​គម្រោង​អភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ប្រទេស​ឡាវ និង​គម្រោង​អភិវឌ្ឍន៍​ទំនប់​វា​រី​អគ្គិសនី​នៅលើ​តួ​មេ​នៃ​ទន្លេមេគង្គ បញ្ចូល​ក្នុង កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន និង​សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ នៅ​ទីស្នាក់ការ NGO Forum ភ្នំពេញ​។​


​ជាមួយគ្នា​ដែរ លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ NGO Forum និយាយថា​ ប្រជាជន​រស់នៅ​តំបន់អាង​ទន្លេមេគង្គ​ជាង ៦០​លាន រង​ផលប៉ះពាល់​ផ្ទាល់ និងជាង ៦០០​លាន​នាក់ រងផល​ប៉ះដោយ​ប្រយោល រួមមាន ចិន ភូមា កម្ពុជា ឡាវ ថៃ និង​វៀតណាម​​។ ដោយឡែក​ ប្រជាជនកម្ពុ​ជាមាន​ចំនួន​ជាង ៣​លាន​នាក់ រងប៉ះពាល់ក្នុង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដង​សា​ហុង​៕



Tag:
 NGO
  ដន​សា​ហុង​
  ឡាវ​
  ទន្លេមេគង្គ​
© រក្សាសិទ្ធិដោយ thmeythmey.com