ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
និស្សិតខ្មែរជាង ៥០០នាក់ កំពុងសិក្សានៅអាមេរិក កើនឡើង២៥ភាគរយ
19, Feb 2016 ,
8:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ លោក Jay R. Raman ប្រធានផ្នែកកិច្ចការសាធារណៈ (Public Affairs Officer) នៃស្ថានទូតសហរដ្ឋប្រចាំកម្ពុជា បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្នុងពិធីពិព័រណ៍ ឆ្នាំ២០១៦ ស្តីពីការសិក្សាអប់រំនៅសហរដ្ឋអាមេរិកថា និស្សិតខ្មែរចំនួន ៥០០នាក់ កំពុងបន្តការសិក្សានៅ តាមគ្រឹះស្ថានសិក្សានានា នៅសហរដ្ឋអាមេរិក បើប្រៀបធៀបពីរឆ្នាំមុន ចំនួននេះ កើនឡើង ២៥ភាគរយ។
សិស្ស និស្សិតកម្ពុជាបានបន្តទៅសិក្សាកើនឡើងពីមួយឆ្នាំទៅឆ្នាំ។ ជាក់ស្តែង បច្ចុប្បន្ននេះ លោក Jay R. Raman ប្រាប់ថា សិស្ស និស្សិតកម្ពុជាង ៥០០នាក់ កំពុងបន្តការសិក្សា ផ្នែកវិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រួមមាន ជំនាញសេដ្ឋកិច្ច ច្បាប់ វិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ក្នុងគ្រឹះស្ថានសិក្សានានា នៅសហរដ្ឋអាមេរិក។
លោកបាននិយាយលើកទឹកចិត្តសិស្ស និស្សិតកម្ពុជាឲ្យដាក់ស្នើអាហារូបករណ៍ទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សារាប់ពាន់ នៅសហរដ្ឋអាមេរិក តាមរយៈការចូលទៅកាន់គេហទំព័រអាហារូបករណ៍ស្ថានទូតអាមេរិក និងបណ្តាប្រព័ន្ធផ្សព្វផ្សាយអាហារូបករណ៍ទូតអាមេរិក ព្រមទាំងប្រឹក្សាយោបល់ពីព័ត៌មានអាហារូបករណ៍ជាមួយមជ្ឈមណ្ឌលអាមេរិកសម្រាប់ការសិក្សាអប់រំនៅសហរដ្ឋអាមេរិក (EducationUSA)។
«ជាយោបល់របស់ខ្ញុំ ប្រសិនបើអ្នកចង់មានបំណងប្រាថ្នា រៀនពូកែ ព្យាយាម អ្នកនឹងឱកាសដូចអ្នកដទៃដែលបានទទួលអាហារូបករណ៍ដែរ»។ លោក Jay R. Raman បញ្ជាក់។
កម្មវិធីពិព័រណ៍ការសិក្សានៅអាមេរិក ឆ្នាំ២០១៦ ដែលរៀបចំឡើងដោយស្ថានទូតអាមេរិក និងមជ្ឈមណ្ឌលអាមេរិកសម្រាប់ការសិក្សាអប់រំនៅសហរដ្ឋអាមេរិក (EducationUSA) ជាផ្នែកមួយនៃពិព័រណ៍សិក្សានៅអាមេរិក ដែលទូតតាមបណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍បានរៀបចំក្នុងពេលតែមួយ។ នេះ ជាឱកាសមួយដែលសិស្ស និស្សិតកម្ពុជាអាចសួរព័ត៌មានសិក្សា អាហារូបករណ៍ជាមួយតំណាងគ្រឹះស្ថានអាមេរិកចំនួន ១៦ ផ្ទាល់ ក្នុងប្រទេសកម្ពុជា។
ប្រធានផ្នែកកិច្ចការសាធារណៈប្រចាំទូតអាមេរិក បន្តថា អាមេរិកនឹងបន្តរៀបចំពិព័រណ៍សិក្សា អាមេរិកឆ្នាំក្រោយទៀត ហើយធំជាងមុន ដើម្បីផ្តល់ឱកាសសិក្សាដល់សិស្ស និស្សិតកម្ពុជា ទទួលការអប់រំប្រកបដោយគុណភាព ក្នុងគ្រឹះស្ថានរាប់ពាន់ នៅសហរដ្ឋអាមេរិក។
យុវជន ដន ហុកលី និស្សិតឆ្នាំទីមួយ ជំនាញច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រ បាននិយាយ ក្រោយចូលរួមពិព័រណ៍ស្តីពី ការសិក្សានៅអាមេរិក ថា លោក មានបំណងស្នើអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់ នៅអាមេរិក ឆ្នាំក្រោយ។ យុវជនដែលមានក្តីស្រម៉ៃចង់ក្លាយជាមេធាវីដ៏ពូកែ រូបនេះ បន្តនិយាយពីបញ្ហាប្រឈម នៃការដាក់អាហារូបករណ៍ថា លោកត្រូវប្រកួតប្រជែងជាមួយនឹងសិស្ស និស្សិតមានសមត្ថភាពដ៏ទៃជាច្រើននាក់ទៀត។
យ៉ាងណា និស្សិតដែលមានស្រុកកំណើតមកពីខេត្តសៀមរាប ត្រៀមរួចហើយ ដើម្បីដាក់អាហារូបករណ៍នេះ ដោយលោកអះអាងថា លោកកំពុងសិក្សាភាសាអង់គ្លេសក្នុងកម្រិត ១២ នៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) ដើម្បីត្រៀមប្រឡងយកពិន្ទុភាសាអង់គ្លេស IELTS ឆ្នាំក្រោយ។
ក្រៅពីពិព័រណ៍សិក្សានេះ បើតាម លោក Jay R. Raman ទូតអាមេរិកនឹងរៀបចំពិព័រណ៍វិទ្យាសាស្ត្រ STEM ចាប់ថ្ងៃទី៩ ដលថ្ងៃទី ១១ ខែមីនា ខាង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីប្រមូលផ្តុំស្ថាប័នវិទ្យាសាស្ត្របច្ចេកវិទ្យា ចែករំលែកពីការសិក្សា និងអត្ថប្រយោជន៍ ផ្នែក STEM ដល់ប្រជាជនកម្ពុជា។ ព្រមជាមួយគ្នាដែរ ទូតអាមេរិកអង់គ្លេស និងតំណាងទូត ស្ថាប័នកម្ពុជាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាច្រើនទៀត ក៏នឹងចូលរួមពិព័រណ៍វិទ្យាសាស្ត្រ STEM ផងដែរ។
សម្រាប់ព័ត៌មានអាហារូបករណ៍ សិស្ស និស្សិតអាចចូលទៅកាន់គេហទំព័រ និងប្រឹក្សាជាមួយ EducationUSA តាមរយៈ Link ដូចខាងក្រោម
http://cambodia.usembassy.gov/index.html
ឬ
https://www.facebook.com/us.embassy.phnom.penh
ឬ EducationUSACambodia
https://www.facebook.com/EducationUSACambodia/?fref=ts
។
ដោយឡែក សិស្ស និស្សិតអាចទាញយកសៀវភៅមគ្គុ ទ្ទេសន៏ «មុខរបរ ឬអាជីពនៅពេលអនាគត ក្នុងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា» តាមរយៈ Links ខាងក្រោម
http://ow.ly/YshAS
និងតាមហ្វេសប៊ុក STEM
https://www.facebook.com/STEMinCambodia/
៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
អប់រំ
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
1 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
5 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
4 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម