ជាតិ
​​​ន​យោ​បាយ​ជាតិ​
ករណីឯកឧត្តម​​ កឹម សុខា៖ និស្សិតមួយក្រុមប្តឹង​កញ្ញាស្រី​មុំ ពីបទ​ឆបោក
11, Mar 2016 , 3:00 pm        
រូបភាព
ដោយ:

ក្រោយពី​កញ្ញា​ស្រីមុំ បដិសេធថា សំឡេង​ដែល​គេសង្ស័យថា ខ្លួនសាសងស្នេហាជាមួយឯកឧត្តម កឹម សុខា មិនមែនជាសំឡេងនាង នៅរសៀល​នេះ និស្សិត ស្រី ចំរើន ដែល​អះអាង​ថា ខ្លួន​ជាតំណាង​និស្សិត​នៅសកលវិទ្យាល័យនានា​នៅ​រាជ​ធានី​ភ្នំពេញ​នោះ​ គ្រោង​ដាក់ពាក្យប្តឹងកញ្ញា ស្រីមុំ ហៅកញ្ញា ឃុំ ច័ន្ទតារាទី ពីបទ​ឆបោក។



ពួកគេអះអាងថា សំឡេងកញ្ញា ស្រីមុំ ដែលនិយាយជាមួយវិទ្យុអាស៊ី​សេរី និងសំឡេងដែលគេបង្ហោះនៅលើ​គណនីហ្វេស​ប៊ុក​ឈ្មោះ រឿងពិត CNRP នោះ​ ដូចសំឡេង​ស្រីមុំ ១០០ ភាគរយ​។ ជាងនេះទៅ​ក្នុងសិក្ខាសាល​​នៅវិទ្យាស្ថាន​អភិវឌ្ឍសេដ្ឋកិច្ច​នៅ​រសៀល​នេះ និស្សិតដើមបណ្តឹង អះអាងថា ខ្លួនមានភស្តុតាង និងសាក្សី​ជាច្រើន ដែលបញ្ជាក់ថា សំឡេង​នោះ​ជាសំឡេងកញ្ញាស្រីមុំ។ 

ជាមួយគ្នាតំណាងនិស្សិតម្នាក់​ទៀត ដែល​មានវត្តមានក្នុងសិក្ខាសាលា​នោះដែរ បានថ្លែងថា ប្រសិនខ្លួនប្តឹងកញ្ញា ស្រីមុំ ពីបទឆបោក​ ហើយតុលាការរកឃើញថា សំឡេងនោះ​ពិតជា​មិនមែន​ជាសំឡេង​កញ្ញា​ ស្រីមុំ ពួកគេស្ម័គ្រចិត្តនឹងប្រឈមមុខចំពោះផ្លូវ​ច្បាប់៕

Tag:
 កឹម សុខា
 ស្រីមុំ
© រក្សាសិទ្ធិដោយ thmeythmey.com