ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
កុំថាឡើយមនុស្សសូម្បីស្វានៅតំបន់អង្គរក៏កំពុងខ្វះទឹកផឹកដែរ
22, Apr 2016 ,
8:25 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ប្រជាពលរដ្ឋរស់នៅសង្កាត់ទឹកវិល ស្រុកពួក ជីក្រែង នៅខេត្តសៀមរាប កំពុងខ្វះទឹកប្រើប្រាស់ជារឿងមួយ ប៉ុន្តែរឿងមួយទៀតនោះ សូម្បីតែសត្វស្វារស់នៅក្នុងតំបន់អង្គរ ក៏កំពុងជួបបញ្ហាដូចគ្នានេះដែរ។ សត្វស្វាទាំងនោះ តែងអាស្រ័យលើចំណីអាហារ ដែលភ្ញៀវផ្តល់ឲ្យ មានដូចជាចេក ឈូក និងអំពៅជាដើម។
ដោយសាររដូវប្រាំងអូសបន្លាយយូរ ធ្វើឲ្យថ្នក់នៅកន្លែងសត្វស្វារស់នៅ និងឧស្សាហ៍ចេញមករកចំណី ត្រូវគោករីកហួតហែង។ ក្រៅពីត្រូវការចំណីជាចាំបាច់ ដើម្បីចិញ្ចឹមជីវិតហើយនោះ ស្វាក៏ត្រូវការទឹកផឹកផងដែរ។
ភ្ញៀវទេសចរ រួមទាំងប្រជាពលរដ្ឋ ដែលតែងនាំកូនៗទៅមើលហ្វូងស្វា ដែលមិនសូវមានច្រើនប៉ុន្មាន នៅខាងជើងខ្លោងទ្វារទន្លេអុំ តែងយកទិញចំណីដើម្បីឲ្យសត្វស្វា ពីអ្នកលក់ដឹកតាមរ៉ឺម៉កប្រចាំនៅទីនោះ។ ក្រៅពីនោះ ពួកគេក៏បានទិញទឹកសុទ្ធ ដើម្បីឲ្យស្វាទាំងនោះផងដែរ។ គេសង្កេតឃើញថា ហ្វូងសត្វស្វាប្រមាណជា ៣០ទៅ៤០ក្បាល ដែលរស់នៅចល័ត នៅតំបន់ខ្លោងទ្វារទន្លេអុំ មានរាងកាយមិនសូវស្រស់បស់នោះទេ៕
សូមទស្សនារូបភាពសត្វស្វា ដែលកំពុងរស់នៅក្នុងតំបន់អង្គរដូចតទៅ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
1 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
3 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
5 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
2 ថ្ងៃ
រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយទៀត បើកដំណើរការនៅកម្ពុជា
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម