ជាតិ
សេដ្ឋកិច្ច
ក្នុង​ត្រីមាស​ទី​១ CDC អនុម័ត​គម្រោង​វិនិយោគ​ចំនួន​៤៥ ដែល​ផ្តល់​ការងារ​ជិត​៥​ម៉ឺន​នាក់​
28, Apr 2016 , 7:39 am        
រូបភាព
ដោយ:
 
​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​គម្រោង​វិនិយោគ​ចំនួន ៤៥ គម្រោង ជាមួយនឹង​ទុនវិនិយោគ​សរុប​ប្រមាណ ១០០៧ លាន​ដុល្លារ​អាមេរិក​។ តាមរយៈ​គម្រោង​ទាំងនោះ CDC រំពឹងថា នឹងមាន​ការងារ​ថ្មី​ចំនួន​ជិត ៥​ម៉ឺន​កន្លែង​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់ CDC  គម្រោង​ទាំងនោះ ត្រូវ​វិនិយោគ​ទៅក្នុង​វិស័យ​ឧស្សាហកម្ម​ចំនួន ៣៦ គម្រោង ខណៈ​ទេសចរណ៍​មាន​ចំនួន ៥ គម្រោង​។ ដោយឡែក​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​មាន​ចំនួន ៣ គម្រោង និង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ១ គម្រោង​។ 
 
​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ទៀតថា វិនិយោគិន​កម្ពុជា​ឈរ​នៅ​លំដាប់​ទី​១ ដែល​បោះទុន​ចំនួន ៥៨,៨ ភាគរយ​នៃ​ដើមទុន​វិនិយោគ​សរុប​។ ចំណែក​វិនិយោគិន​ចិន​ស្ថិតនៅ​លំដាប់​ទី​២ ខណៈ​វិនិយោគិន​ជប៉ុន​ឈរ​នៅ​លំដាប់​ទី​៣ ៕
 
 
 
 

Tag:
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com