កីឡាជាតិ
ជាតិ
អាស៊ី​អឺរ៉ុប​តទល់​ជាមួយ​វេ​ស្ទើ​ន ប៉ូលីស​ប៉ះ​ថា​យ​ហ្គឺ​រ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
01, May 2016 , 12:20 pm        
រូបភាព
ដោយ:
​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា នឹង​កា្ល​យ​ជាទី​តាំង​ប្រកួត​ដ៏​ស្វិតស្វាញ​របស់​ក្រុមប៉ូលិស​, ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​, អាស៊ី​អឺរ៉ុប និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៃ​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​កម្ពុជា នា​ល្ងាច​ថ្ងៃទី​១ ខែឧសភា នេះ​។



​ពហុ​កីឡដ្ឋាន​ជាតិ​នឹង​ក្លាយជា​ទីតាំង​ប្រកួត នៃ​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល​២០១៦ នៃ​សប្តាហ៍​ទី​៦ នេះ ដោយ​ក្រុម​ដែល​កំពុង​ឈរ​នៅ​បាត​តារាង​នៃ​ពានរង្វាន់​ក្រម​ខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ជួប​ប្រកួត​ជាមួយ​ក្រុម​ដែល​ឈរ​បាត​តារាង​ដូចគ្នា វេ​ស្ទើ​ន​ភ្នំពេញ នា​វេលា​ម៉ោង ៣:៣០​នាទី​រសៀល​។ 

​ជាមួយគ្នានេះ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ក្រោយពី​យក​ស្មើ​ជាមួយ​ក្រុម​ស៊ីម៉ាក់ ២-២ កាលពី​សប្តាហ៍​មុន ជួប​ប្រកួត​ជាមួយ​ក្រុម​ដែល​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៦​ក្នុង​តារាង ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នា​វេលា​ម៉ោង ៦​ល្ងាច​នេះ​។​

​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ណាហ្គា​វើ​ល​ឈ្នះ​ស៊ីម៉ាក់ ៣-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​បឹងកេត​អង្គរ យកឈ្នះ​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ១-០ នៅ​ទឹកដី RSN៕


Tag:
 Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com