បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
ស្ត្រីខ្មែរ វិលមកសកម្មភាពដេប៉ាក់ប្រចាំថ្ងៃវិញ ?
× ស្ត្រីអ្នកលក់ដូរនៅក្នុងផ្សារ ស្ត្រីអ្នកលក់ថ្នាំពេទ្យ អ្នកលក់គ្រឿងអលង្ការ ស្ត្រីអាជីវករជាច្រើននាក់ សុទ្ធតែនៅអង្គុយចាក់រូបនៅពេលទំនេរ។ រូបអង្គរវត្ត រូបក្ងោក រូបសេះ រូបផ្លែឈើ និងរូបជាច្រើនទៀត ដែលគេអះអាងថា ផលិតដោយក្រុមហ៊ុនចិនត្រូវបានដាក់លក់យ៉ាងព្រោងព្រាត។ ស្ត្រីខ្មែរទាំងចាស់ទាំងក្មេងបានទិញរូបតាមចិត្តដែលស្រឡាញ់មកអង្គុយចាក់ជាច្រើនខែ ទម្រាំពួកគេអាចបញ្ចប់រូបនីមួយៗ។ បើទោះជាត្រូវប្រើពេលវេលាយូរ និងពេលខ្លះត្រូវផ្លាស់ប្តូរគ្នាច្រើននាក់ដើម្បីចាក់រូបតែមួយក៏ដោយ ប៉ុន្តែពួកគេមិនបានធុញទ្រាន់នឹងការងារនេះឡើយ។ ពួកគេនិយាយថា ការចាក់រូបនេះ ជាការបំបាត់ការអផ្សុក។
សូមស្តាប់បទសម្ភាសន៍នាយ យ៉ាន និងបងស្រី សុផល ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com