ជាតិ
នយោបាយជាតិ
សមត្ថកិច្ចបើកផ្លូវឲ្យដំណើរការធម្មតាវិញហើយ
× ក្រោយពីអនុញ្ញាតឲ្យរថយន្តតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិចំនួន២៣គ្រឿង ដាក់ញត្តិថ្វាយព្រះមហាក្សត្រនោះ សមត្ថកិច្ចបានសម្រួលបើកផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើឲ្យដំណើរការជាធម្មតាវិញហើយ។
ចំណែកសកម្មជន និងគាំទ្រគណបក្ស ដែលខកចិត្តមិនបានដង្ហែញត្តិ តាមក្បួនរថយន្តតំណាងរាស្ត្រ ក៏មិនបានបង្កការស្ទះចរាចរណ៍ដែរ ដោយពួកគេបាននាំគ្នាទៅទីស្នាក់ការសង្គ្រោះជាតិវិញ តាមការណែនាំរបស់លោក ហូ វ៉ាន់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com