កីឡាជាតិ
ជាតិ
ស្វាយរៀង បន្ត​ឈរ​លេខ​៣​ក្រោយ​យកឈ្នះ ថា​យ​ហ្គឺ​រ ៤-៣ មុន​ស៊ីម៉ាក់ និង​អាស៊ី​អឺរ៉ុប​ចែកគ្នា​ម្នាក់​១​ពិន្ទុ​
27, Jun 2016 , 3:44 pm        
រូបភាព
ដោយ:
​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​រដូវ​កាល ២០១៦ ជើង​ទី​២ សប្តាហ៍​ទី​១១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៤-៣ ដើម្បី​បន្ត​ឈរ​លំដាប់​លេខ​៣​ក្នុង​តារាង មុន ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា និង​អាស៊ី​អឺរ៉ុប ចែកគ្នា​ម្នាក់​មួយ​ពិន្ទុ បន្ទាប់ពី​ចប់​ការប្រកួត​រក្សា​លទ្ធផល​ស្មើ ១-១​។​



​នា​ជំនួប​យ៉ាង​ស្វិតស្វាញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ម្សិលមិញ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ក្រុម​ដែល​កំពុង​ឡើង​ជើង​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៤-៣ ទាំង​លំបាក​ក្នុង​សប្តាហ៍​ទី​១១ នៃ​ជើង​ទី​២​។ ជ័យជម្នះ​នេះ​បាន​នាំ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួលបាន​៣​ពិន្ទុ​បន្ថែម ដើម្បី​បន្ត​ឈរ​លំដាប់​លេខ​៣​ក្នុង​តារាង នៃ​សប្តាហ៍​ទី​១១​ជា​បណ្តោះអាសន្ន​ដោយមាន​២២​ពិន្ទុ​។​

​ជ័យជម្នះ ៤-៣ របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​នេះ សម្រេច​ដោយ​កីឡាករ Pidor មួយ​គ្រាប់​នៅ​នាទី​ទី​៧ កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចំនួន​២​គ្រាប់​នៅ​នាទី​ទី​២៤ និង​នាទី​ទី​៧០ និង​មានការ​រួមចំណែក​មួយ​គ្រាប់​ទៀត​របស់​កីឡាករ សុក សំណាង នៅ​នាទី​ទី ៥៥​។ ចំណែក ៣​គ្រាប់​របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ សម្រេច​ដោយ​កីឡាករ Kihara មួយ​គ្រាប់​នៅ​នាទី​ទី​១៨ និង​ដោយ​កីឡាករ Muramatsu ចំនួន​២​គ្រាប់​នៅ​នាទី​ទី​៤៥ និង​៨៧​។​

​ជាមួយគ្នា​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា និង​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​បាន​ចែកគ្នា​ម្នាក់​១​ពិន្ទុ​បន្ទាប់​រក្សា​លទ្ធផល​ស្មើ ១-១ ក្រោយ​បញ្ចប់​ការប្រកួត​កាលពី​ម្សិលមិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ មួយ​គ្រាប់​របស់ ស៊ីម៉ាក់ សម្រេច​ដោយ​កីឡាករ ហុង មករា នៅ​នាទី​ទី​៦២ ខណៈ​មួយ​គ្រាប់​របស់​អាស៊ី​អឺរ៉ុប សម្រេច​ដោយ​កីឡាករ Takano Marin នៅ​នាទី​ទី​៣៕       


Tag:
 បាល់ទាត់​
  Cambodian League 2016
© រក្សាសិទ្ធិដោយ thmeythmey.com