បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វី​សិស្ស និស្សិត​គួរ​ហាត់​ការ​ជាមួយ Chevening កម្ពុជា​?
28, Aug 2016 , 9:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​ផ្តួចផ្តើម​បង្កើត​កម្ម​វី​ធី​ហាត់​ការ Chevening​ជួយ​សិស្ស និស្សិត​កម្ពុជា​ឲ្យ​ទទួលបាន​បទពិសោធន៍​ការងារ និង​ភាពជា​អ្នកដឹកនាំ​ពី​បញ្ញវ័ន្ត​និង​អ្នកជំនាញ​តាម​ស្ថាប័ន​នានា​ដោយផ្ទាល់ លើកដំបូង នៅ​កម្ពុជា​។ យុវជន​កម្ពុជា​១០​រូប​នឹងចូលរួម​កម្មវិធី​ហាត់​ការ Chevening ពេញ​ម៉ោង​លើកដំបូង តាម​ស្ថាប័ន​នានា​រយៈពេល​ពេល ៣​ខែ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទទួល​បទពិសោធន៍​អាជីព​ការងារ​និង​ការទំនាក់ទំនង​កាន់តែ​ប្រសើរ​។ តើ​សិស្ស និស្សិត ទទួលបាន​អត្ថប្រយោជន៍​អ្វីខ្លះ អំឡុងពេល​ហាត់​ការ​ជាមួយ​សមាគម​អតីត​និស្សិត​អាហារូបករណ៍​Chevening​ក្នុងប្រទេស​កម្ពុជា (the British Chevening Alumni Association of Cambodia)? តើ​បេក្ខជន​មានបំណង​ទទួលបាន​ជំនាញ និង បទពិសោធន៍​កា​ងារ​ច្បាស់លាស់​ពី​គំនិត​ផ្តួចផ្តើម​របស់​ស្ថានទូត ក្រោម​ការគាំទ្រ​ពី​រដ្ឋាភិបាល​អង់គ្លេស ត្រូវបំពេញ​លក្ខខណ្ឌ​អ្វីខ្លះ​?



​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សួ​ម​ស្តាប់​បទសម្ភាសន៍​រវាង​លោក រឿន ភា​រុន អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ឡុង យូ​ផេង មន្ត្រី​ផ្នែក​ការទូត​សាធារណៈ​ប្រចាំ​ស្ថានទូត​អង់គ្លេស ពី​កម្មវិធី​ហាត់​ការ​Chevening Inteship Programme​នេះ​ដូចតទៅ​៖




សិស្ស និស្សិត​អាចបំពេញ​ពាក្យស្នើសុំ​ចួ​ល​រួម​កម្មវិធី​ហាត់​ការ​តាមរយៈ​តំណ​ភ្ជាប់ ​http://ow.ly/7Mpx302LXt0 ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៦​។ សម្រាប់​ព័ត៌មាន​កម្មវិធី​បន្ថែម សិស្ស និស្សិត​អាចទាក់ទង​ស្ថានទូត​អង់គ្លេស​តាមរយៈ​ទូរ​សព្ទ​លេខ ០២៣ ៤២៧ ១២៤ (​លេខ​បន្ត ២២១៨), ០១២ ៨៧៣ ៣០៨​ឬ​អ៊ី​ម៉ែ​ល [email protected] និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក British Embassy in Cambodia ឬ​ធ្វី​តឺ​:@UKinCambodia ៕



Tag:
 អប់រំ​
 Chevening
© រក្សាសិទ្ធិដោយ thmeythmey.com