English-Français
ជាតិ
ក្នុងប្រវត្តិសាស្ត្រខ្មែរ សត្វដំរីជួយកសាងប្រាសាទ និងជួយទ័ពខ្មែរឲ្យឈ្នះចម្បាំង
× ភ្នំពេញ៖ ជនជាតិបារាំង ដែលមានសញ្ជាតិខ្មែរ លោក Pierre-Yves Clais អនុប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តាបានពន្យល់ថា មូលហេតុដែលគាត់ ឬសមាគមគាត់ចង់ជួយសង្គ្រោះ បាក់ ម៉ៃ ឬដំរីដទៃទៀតនោះ ព្រោះ សត្វដំរីនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពផុតពូជ។ បើយោងតាមលោក Pierre-Yves Clais ជនជាតិបារាំង និងទទួលបានសញ្ជាតិខ្មែរដែរនោះ ប្រទេសកម្ពុជាមានដំរីស្រុក៦៩ក្បាល និងដំរីព្រៃ២៥០ក្បាល។
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍ជាភាសាបារាំងរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក Pierre-Yves Clais អនុប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តា ដូចតទៅ៖
សំឡេងជាភាសាបារាំង
ដោយសង្កេតឃើញភា
ពគ្រោះថ្នាក់នៃសត្វដំរីខ្មែរនោះ លោក Pierre-Yves Clais អនុប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តា បានសម្រេចចិត្តបង្កើតសមាគមដើម្បីជួយសង្គ្រោះសត្វដំរីដែលនៅសេសសល់នៅក្នុងប្រទេសកម្ពុជា។
បុរសដែលមានជំនាញផ្នែកទេសចរណ៍ធម្មជាតិរូបនេះ បាននិយាយថា សត្វដំរីព្រៃនៅតែប្រឈមនឹងការបរបាញ់ ឬការចាប់ដោយអ្នកប្រមាញ់«ជនជាតិខ្មែរ និងជនជាតិវៀតណាម»មួយចំនួន។
ការបរបាញ់ជារឿងមួយ តែរឿងមួយទៀតដែលធ្វើឲ្យចំនួនដំរីព្រៃកាន់តែបាត់បង់ដែរនោះ គឺការបាត់បង់ព្រៃឈើដែលជាជម្រករបស់សត្វដំរី។ ការបាត់បង់ព្រៃឈើ គឺជាការបាត់បង់ជម្រករបស់សត្វដំរី។
លោក Pierre-Yves Clais អនុប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តាដែលមានជំនាញខាងទេសចរណ៍ធម្មជាតិ បានបន្តទៀតថា លោកស្រឡាញ់វប្បធម៌ ប្រវត្តិសាស្ត្ររបស់កម្ពុជា និងស្រឡាញ់ដំរីខ្មែរ ហើយដំរីខ្មែរមានប្រវត្តិទាក់ទងនឹងប្រទេសកម្ពុជា។ លោក Pierre-Yves Clais បានរម្លឹកថា កាលពីអតីតកាល បើគ្មានសត្វដំរី ប្រទេសកម្ពុជាមិនអាចខ្លាំងបានឡើយ ព្រោះកាលនោះ សត្វដំរី ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹង«ជនជាតិចាម និងសៀម»។ លើសពីនេះទៅទៀត ដំរី ត្រូវបានគេប្រើប្រាស់ដើម្បីសាងសង់ប្រាសាទ(ទាញថ្មប្រាសាទ)។ តែជាអកុសល ក្រោយមកតួនាទីសត្វដំរីខ្មែរត្រូវបានគេបំភ្លេចចោល។ ការបំភ្លេចតួនាទីសត្វដំរី គឺស្មើនឹងបំភ្លេចមិត្តភក្តិដែលបានជួយកសាងប្រទេសខ្មែរឲ្យខ្លាំង។ «ដូច្នេះ យើងចង់ជួយសង្គ្រោះសត្វដំរីដែលនៅសេសសល់»។ នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោក Pierre-Yves Clais អនុប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តា។
តាមការសង្កេតរបស់លោក Pierre-Yves Clais អនុប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តា វត្តមានសត្វដំរីនៅក្នុងតំបន់ព្រៃអភិរក្សនៅក្នុងខេត្តរតនគីរីសព្វថ្ងៃ បាននិងកំពុងជួយការពារព្រៃឈើពីការកាប់បំផ្លាញពីសំណាក់ជនខិលខូច។ គោលបំណងរបស់លោក Pierre-Yves Clais អនុប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តា គឺការពារ គាំពារ សត្វដំរីពីការកាប់សម្លាប់។ តែដើម្បីថែទាំ ឬគាំពារសត្វដំរីបាន គេត្រូវតែថែទាំព្រៃឈើផងដែរ។ ម្យ៉ាងទៀត «បើកាប់ព្រៃឈើអស់ ពេលនោះ ទេសចរណ៍ធម្មជាតិ ក៏ត្រូវចប់ដែរ»។
ក្រោយពីបង្កើតសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តារួចមក លោក Pierre-Yves Clais បានស្វះស្វែងរកជំនួយដើម្បីថែទាំដំរី៤ក្បាលរបស់លោកនៅក្នុងខេត្តរតនគីរី។ តែរហូតមកដល់ពេលនេះ ថវិកាទទួលបាននៅតិចតួចនៅឡើយ។ តាមការសង្កេតរបស់លោក Pierre-Yves Clais គឺថា ជនបទេស ឬខ្មែរមកពីក្រៅប្រទេសហាក់បីដូចជាចូលរួមផ្នែកហិរញ្ញវត្ថុដើម្បីអភិរក្សសត្វដំរីច្រើន។ តែពលរដ្ឋនៅក្នុងប្រទេសហាក់បីដូចជាមិនសូវចាប់អារម្មណ៍ទេ។ លោកបញ្ជាក់ថា៖«ជួយសត្វដំរី គឺជួយប្រទេសជាតិទាំងមូល»។ បើយោងតាមគម្រោង លោកនឹងបង្កាត់កូនដំរីឲ្យបានកាន់តែច្រើននាពេលអនាគត៕ លេខទំនាក់ទំនងលោក Pierre-Yves Clais៖ ០១២ ២១៤ ៤៦៨
© រក្សាសិទ្ធិដោយ thmeythmey.com