ជាតិ
ទំនួញ​សត្វ​ត្មាត​!
30, Jan 2021 , 9:59 pm        
រូបភាព
​បទ បថ្យាវត្ត​



​ឆី​តែ​គម្រង់​មិន​លង់​លោភលន់​
​ពេលនេះ​ទុក្ខ​ធ្ងន់​ស្ទើរ​ផុត​ពូជពង្ស​
​មិន​ជាប់អន្ទាក់​ក៏ត្រូវ​ធ្លាក់​ជង់​
​ពូជ​ត្មាត​អាច​គង់​ទៀត​ទេ​ថ្ងៃមុខ​?
​ត្មាតផេះ​ត្នោត​ភ្លើង​ក្រុម​យើង​ជួប​ទុក្ខ​
​ព្រៃ​គេ​រាន​រុក​ថែមទាំង​ប្រហារ​
​ត្មាត​ខ្លះ​ពុល​ថ្នាំ​ស្លាប់​ទាំង​ខ្លោចផ្សារ​
​សង្ឃឹម​លោកា​រក្សា​យើង​បាន​។​
​សូម​ទុក​ជម្រក​ឲ្យ​ត្មាត​គ្រប់​ប្រាណ​
​អាច​ជ្រក​ពួន​បាន​ដោយ​ភាពកក់ក្តៅ​
​ជ្រក​ពេល​ព្យុះភ្លៀង​ឬក៏​ថ្ងៃ​ក្តៅ​
​បង្កើត​កូនចៅ​បន្ត​ពូជ​ត្មាត​។​
​ត្មាត​យើង​គ្រប់គ្នា​ធានា​សម្អាត​
​ផែនដី​ឲ្យ​ស្អាត​លែងមាន​គម្រង់​
​ពួកយើង​ជា​ត្មាត​ត្រឹម​សត្វ​ស្លូត​ល្ងង់​
​ចង់​ត​ពូជពង្ស​គង់នៅ​អង្វែង​។​
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com