ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ទន្លេស្រែពកជាដែនជម្រកដ៏សំខាន់សម្រាប់ធនធានសម្បូរបែប និងកម្រនៅកម្ពុជា
06, Feb 2021 ,
8:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
ដោយ៖ ប៉ូ សុភា
ដងទន្លេស្រែពកជាប្រភពទឹកដ៏សំខាន់ នៅក្នុងដែនអភិរក្សសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ទន្លេនេះអាចជាជម្រករបស់ត្រីគ្រប់រដូវ ក្នុងនោះបូករួមទាំងប្រភេទត្រីជិតផុតពូជក្នុងប្រទេសកម្ពុជា និងសត្វក្រពើភ្នំ ដែលជាប្រភេទសត្វកម្រ នៅក្នុងពិភពលោក។
ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាម នឹងហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានគេចាត់ទុកថា ជាជម្រកត្រី។ ជាពិសេសជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជនៅកម្ពុជា។
ចំពោះស្ថានភាពទន្លេស្រែពកភាគច្រើន សំបូរទៅដោយថ្ម នឹងអន្លង់ជ្រៅច្រើន ដែលអាចជាជម្រកដ៏សំខាន់ក្នុងរដូវប្រាំងសម្រាប់ត្រី ។
សូមទស្សនាទេសភាពពេលព្រឹកតាមដងទន្លេស្រែកពក ជាប្រភពទឹកដ៏សំខាន់របស់សត្វព្រៃ និងជាជម្រកសត្វជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ថតដោយក្រុមអ្នកសារព័ត៌មានថ្មីៗដូចតទៅ៖
ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយអង្គការអង្គការWWF បាននាំអ្នកសារព័ត៌មានជាង១០នាក់ចុះទស្សនាធនធានធម្មជាតិនៅតាមដងទន្លេស្រែពក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីស្វែងយល់ពីតំបន់ធម្មជាតិដែលសម្បូរដោយជីវចម្រុះ ទេសភាពតាមដងទន្លេ រួមទាំងបញ្ហាគំរាមកំហែងដល់ជីវិតសត្វជាដើម។
ថ្លែងប្រាប់អ្នកក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនៈកិច្ចតាមដងទន្លេស្រែពក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ដូច្នេះថា ទន្លេស្រែពកសម្បូរត្រី និងជាប្រភពទឹកដ៏សំខាន់សម្រាប់សត្វព្រៃនៅក្នុងតំបន់។
« ក្រៅពីជាប្រភពទឹកសម្រាប់សត្វគ្រប់ប្រភេទក្នុងតំបន់ការពារ ទន្លេនេះជាជម្រកដ៏សំខាន់របស់ត្រីច្រើនប្រភេទ។ ជាពិសេសត្រីកម្រដែលស្ទើរដាច់ពូជ ដូចជា ត្រីរាជ ត្រីគល់រាំង ត្រីក្អែក ត្រីត្រសក់ និងសត្វក្រពើភ្នំ-ល-»។ សម្តីរបស់លោក នេត្រ ភក្ត្រា ។
ក្រុមអ្នកស្រាវជ្រាវ អ្នកអភិរក្ស និងឧទ្យានុរក្ស បានចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិក្នុងតំបន់ដែលជាដែនជម្រកសត្វព្រៃ ដើម្បីធ្វើយ៉ាងណាជួយថែរក្សានិងការពារជីវៈចម្រុះ ធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនៈកិច្ចនោះ អ្នកជំនាញស្រាវជ្រាវជីវៈចម្រុះរបស់អង្គការWWFបានបង្ហាញថា ទន្លេស្រែពកជាជម្រកមួយ ក្នុងចំណោមជម្រកពីទៀតរបស់សត្វក្រពើភ្នំ នៅក្នុងប្រទេសកម្ពុជា។
« តាមការស្រាវជ្រាវក្នុងឆ្នាំ២០១៩ វត្តមានសត្វក្រពើភ្នំប្រមាណពី២០០ទៅ៣០០រយក្បាលនៅសេសសល់នៅលើទីដីប្រទេសកម្ពុជា និងត្រូវបានគេប្រទះឃើញនៅតំបន់ចំនួនបីគឺ នៅតាមជួរភ្នំក្រវាញ តំបន់អារ៉ែង និងនៅដែនជម្រកសត្វព្រៃស្រែពក ។ វត្តមានក្រពើភ្នំទាំងនេះត្រូវ បានកំណត់តាមរយៈស្នាមដានជើង សំណល់លាមក ដែលបានបន្សល់នៅក្នុងតំបន់ដែលស្ថិតក្រោមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញ»។ សម្តីរបស់ កញ្ញា Milou Groenenberg ប្រធានផ្នែកតាមដាន និងស្រាវជ្រាវជីវៈចម្រុះនៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សត្វព្រៃ
ត្រី
ផុតពូជ
ក្រពើភ្នំ
ទន្លេស្រែពក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
2 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 សប្តាហ៍
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
2 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
5 ថ្ងៃ
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម