ជាតិ
ហទ័យ​, ហឫទ័យ​, ហ្ឫទ័យ សរសេរ​បាន​ដូចគ្នា​ទាំងអស់​
18, Feb 2021 , 7:29 am        
រូបភាព
​តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ ហទ័យ​, ហឫទ័យ​, ហ្ឫទ័យ សុទ្ធតែ​អាច​ប្រើ​បាន​ដូចគ្នា​។ ពាក្យ​ទាំងនេះ មានន័យថា បេះដូង​, ដួងចិត្ត​, ចិត្ត​; ទ្រូង ។​

 
​ហទ័យ (​ហៈទៃ​) ជា​ភាសាបាលី​, ហឫទ័យ​, ហ្ឫទ័យ (​ហៈ​រឺ​ទៃ​, ហ្រឺ​ទៃ​) ជា​ភាសាសំស្ក្រឹត​។ នៅក្នុង​វនា​នុ​ក្រម​អេ​ឡិច​ត្រូ​និ​ច ក៏បាន​ប្រើពាក្យ «​ហ្ឬ​ទយ​» មួយទៀត ផងដែរ ប៉ុន្តែ​ក្នុង​រចនា​នុ​ក្រម​ដែល​បោះពុម្ពផ្សាយ​ដោយ​ពុទ្ធសាសនបណ្ឌិត្យ កាលពី​ឆ្នាំ​១៩៦៧ មិនបាន​លើកឡើង​ពី​ពាក្យ «​ហ្ឬ​ទយ​» ឡើយ មានតែ «​ហ្ឫទ័យ​»​។​
 
​ពាក្យ​រាជសព្ទ គឺ​ព្រះ​ហឫទ័យ ឬ​ព្រះរាជហឫទ័យ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ ត្រូវ​សរសេរ​ហ​ទយ  អ​. ថ​. ហៈ​ទៈយៈ​, ដូចជា ហទយពិការ ឬ​—​វិការ ពិការ​បេះដូង​, ដំណើរ​ខូច​បេះដូង ។ ហទយរូប រូប​បេះដូង​, តួ​បេះដូង ។ ហទយរោគ រោគ​បេះដូង​; រោគ​ឈឺចិត្ត ។ ហទយវត្ថុ លំនៅ​របស់​ចិត្ត​( តួ​បេះដូង )​។ ល ។​
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com