COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ស្នើ​ឲ្យ​ពាក់​ម៉ាស់​នៅ​ទី​សារ​ធា​រណ​ទាំងអស់ ប៉ុន្តែ​មិន​ហាមឃាត់​ពិធី​ផ្សេងៗ​ឡើយ​
20, Feb 2021 , 11:04 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បានស្នើ​ឱ្យ​អ្នក​ចេញទៅ​ទីសាធារណ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់ ជា​ចាំបាច់​។ ចំពោះ​ការផ្ទុះ​ក្នុងករណី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ សម្ដេច​មិន​បញ្ជារ​ឱ្យ​បិទ​រាល់​ការជួបជុំ ដូចជា​ការរៀប​អាពាហ៍ពិពាហ៍ ការប្រជុំ ពិធី​បុណ្យទាន និង​សាលារៀន​នោះទេ ប៉ុន្តែ​ត្រូវគោរព​តាម​វិធាន​សុខាភិបាល​។​

 
 
​ក្នុងការ​ថ្លែង​សារ​ពិសេស ទាក់ទង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ថ្ងៃ​សៅរ៍ ២០ ខែកុម្ភៈ ឆ្នាំ​២០២១  សម្ដេច​អនុញ្ញាត​ឱ្យមាន​ការជួបជុំ ការហាត់​ប្រាណ និង សាលារៀន​បើក​ជាធម្មតា ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់ និង​អនុវត្ត​វិធាន​សុវត្ថិ​ភាពជា​ចាំបាច់​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ចេញ ទៅខាង​ក្រៅ​ផ្ទះ និង​ទីតាំង​នានា ក្នុងករណី​មិនចាំបាច់ ព្រោះ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​នឹង​ករណី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​។​
 
​សូម​ជម្រាប​ផងដែរ​ថា ក្នុង​ព្រឹត្តិ​កាណ៍ ​២០កុម្ភៈ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣២​នាក់ ដែល​ធ្វើឱ្យ ក្នុងប្រទេស​កម្ពុជា មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ រហូតដល់ ៥១៦​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com