COVID-19
ជាតិ
សាលារដ្ឋ១ និងឯកជន១ រកឃើញអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
21, Feb 2021 , 10:05 pm        
រូបភាព
ភ្នំពេញ៖ នាយប់ថ្ងៃទី២១ ខែកុម្ភៈនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាឲ្យបិទវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី និងសាលាអន្តរជាតិSIS សាខានៅឡាក់គីស្តារ ក្រោយរកឃើញមានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។



ជាមួយគ្នានេះ លោក ហង់ជួន ណារ៉ុន ស្នើឱ្យបុគ្គលិកអប់រំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរនៃគ្រឹះស្ថានអប់រំទាំង២ខាងលើ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទៅសាលានាព្រឹកម៉ោង៩ថ្ងៃទី២២ ខែកុម្ភៈ ដើម្បីឱ្យមន្ត្រីសុខាភិបាលយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩។

យោងតាមទំព័រហ្វេសប៊ុកទូរទស្សន៍ជាតិ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏បានអអំពាវនាវសិស្សានុសិស្សទាំងអស់ នៃសាលា អេស អាយ អេស និងវិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ យកសំណាក ចាប់ពីស្អែកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១០ព្រឹក នៅទីតាំងសាលាទាំងពីរ ដើម្បីតេស្តរកវីរុសកូវីដ-១៩ ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com