COVID-19
ជាតិ
ករណីវិជ្ជមានកូវីដ-១៩ ចំនួន១៥នាក់បន្ថែមទៀតនៅកម្ពុជា
× ក្រសួងសុខាភិបាល នាព្រឹកថ្ងៃចន្ទ ទី១ ខែមីនា នេះ បានប្រកាសពីលទ្ធផលតេស្តវិជ្ជមានកូវីដ-១០លើមនុស្សចំនួន១៥នាក់បន្ថែមទៀតក្នុងនោះ មាន១៤នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ តួលេខសរុបអ្នកកើតកូវីដ-១៩ នៅកម្ពុជាឡើងដល់៨២០នាក់ ខណៈអ្នកឆ្លងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានដល់៣១៦នាក់ហើយ ដោយភាគច្រើនជាជនជាតិចិន នៅភ្នំពេញ និងខេត្តព្រះសីហនុ។
ក្នុងចំណោម១៤ករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ៥នាក់ជាបុរស-ស្ត្រីជនជាតិចិនដែលស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រីឯ៩នាក់ទៀត មាន ស្ត្រីខ្មែរ១នាក់ និងបុរស-ស្ត្រីចិន៨នាក់ ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ។
រីឯអ្នកជំងឺម្នាក់ទៀត ជាបុរសឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ ដែលមកដល់កម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ហើយលទ្ធផលដែលផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈបង្ហាញថា គាត់វិជ្ជមានកូវីដ-១៩។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន៨២០នាក់ ដោយ៤៧៧នាក់បានជាសះស្បើយ និង៣៤៣កំពុងបន្តព្យាបាល។ ក្នុងចំណោមអ្នកជំងឺសរុប អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ឡើងដល់៣១៦នាក់។ ដោយឡែក ពលករខ្មែរមកពីថៃមានវិជ្ជាមាន៩០ ដោយ នៅសល់២នាក់ទៀតប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com