អត្ថបទពាណិជ្ជកម្ម
លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ៣នាក់ រួមគ្នាផលិតវីដេអូចម្រៀង
01, Mar 2021 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះគឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំផលិតភាពយន្ត និងវីដេអូកំសាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និងភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា និង កញ្ញា  រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និងក៏ជាស្ថាបនិកវ័យក្មេងរបស់កម្មវិធី «បុណ្យភូមិ»។  
 
បទចម្រៀង  «ឆ្ពោះទៅមុខរួមគ្នា» ចេញជាផ្លូវការកាលពីថ្ងៃទី២៥ ខែកុម្ភៈ ហើយពលរដ្ឋកម្ពុជាអាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក Pleng by Smart និង Pleng app ហើយវីដេអូបទចម្រៀងនឹងចេញនាពេលឆាប់ៗនេះ។  វីដេអូចម្រៀងបទនេះ ត្រូវបានគេរំពឹងថានឹងចូលរូមបំផុសស្មារតីពលរដ្ឋកម្ពុជា គ្រប់ស្រទាបវណ្ណៈជួយគ្នាទៅវិញទៅមកជាពិសេស ក្នុងវិបត្តិកូវីដ ១៩ នឹងធ្វើឲ្យពលរដ្ឋខ្មែរមានមោទនភាពចំពោះប្រទេសជាតិខ្លួន។ 


 
លោក សុខ វិសាល បានឲ្យដឹងថា៖ “ការផលិតវីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះចំណាយអត់រយៈពេល ៤ ថ្ងៃ ដោយសិល្បករ និងសិល្បករនីល្បីៗរបស់ Pleng ចូលរួមសម្ដែង និងផលិតរួមមាន ស៊ូលី ផេង ក្រុមតូច SWSB ចិត្ត កញ្ចនា សាង សុខសេរី វុទ្ធា ប្រុសឡា DJ Chee Ruthko Reezy និង 4T5”។
 
កញ្ញា ចិត្ត កញ្ចនា សិល្បការនីល្បីឈ្មោះមួយរូប របស់ Pleng បាននិយាយថា ៖ «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានចូលរួមផលិតវីដេអូបទចម្រៀងមួយនេះ  ជាមួយសិល្បករដ៏ទទៃទៀត។ ខ្ញុំគិតថាយុទ្ធនាការនេះនឹងទទួលបានជោគជ័យយ៉ាងខ្លាំង មូលហេតុថា ការយកអាសាគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះនៃសង្គមរបស់យើង។នាងខ្ញុំសង្ឈឹមថានឹងមានសិល្បករខ្មែរកាន់តែច្រើនទៀត ចូលរួមជួយសង្គម»។  
 
ជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន Smart Axiata ក៏បានរៀបចំការប្រគុំតន្រ្ដីតាមសប្បុរសធ៌មស្នាមញញឹមតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងទិវានៃក្ដីស្រលាញ់១៤កុម្ភៈកន្លងទៅ៕
 





(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com