ជាតិ
ស្វាយកែវរមៀតប្រមាណ ៣០០តោន របស់ឧកញ៉ា ម៉ុង ឫទ្ធី ក៏គ្មានអ្នកទិញដែរ
01, Mar 2021 , 6:08 pm        
រូបភាព
ផ្លែស្វាយ​កែវរមៀត​ គ្មានអ្នកទិញ ហើយដែលលោក ម៉ុង ឫទ្ធី បេះយកទៅឱ្យ​សត្វស៊ីវិញ។  (4)
ផ្លែស្វាយ​កែវរមៀត​ គ្មានអ្នកទិញ ហើយដែលលោក ម៉ុង ឫទ្ធី បេះយកទៅឱ្យ​សត្វស៊ីវិញ។ (4)
ដោយ:
ភ្នំពេញ៖ អ្នកដាំស្វាយកែវរមៀតក្នុងស្រុកកំពុងត្អូញត្អែរ ព្រោះតម្លៃធ្លាក់ចុះនិងគ្មានអ្នកទិញ។ មិនមែនតែកសិករនោះទេ សូម្បីលោក ម៉ុង ឫទ្ធី ក៏ត្អូញត្អែរពីបញ្ហាទីផ្សារស្វាយកែវរមៀតដែរ ខណៈរាល់ឆ្នាំស្វាយកែវរមៀត របស់លោក អាចនាំចេញទៅសហគមន៍អឺរ៉ុប ៣០០តោន ក្នុងមួយឆ្នាំតម្លៃ ៤ ០០០រៀល ក្នុងមួយគីឡូក្រាម ក៏លក់មិនចេញដែរ។

 
 
បញ្ហានេះ ធ្វើឲ្យកសិករដាំស្វាយទូទាំងប្រទេស មានកង្វល់យ៉ាងខ្លាំងជុំវិញទិន្នផលស្វាយ។ «ឥឡូវស្វាយកែវរមៀតប្រមាណ ៣០០តោន សល់ក្នុងចម្ការគ្មានអ្នកទិញ។ ស្វាយមានចំនួនច្រើនយើងមិនអាចកែច្នៃនោះទេ ហើយបើកែច្នៃបាន មិនរំពឹងថាមានទីផ្សារដែរ»។ នេះជាប្រសានសន៍ របស់លោក ម៉ុង ឫទ្ធី ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី១ មីនា។
 
លោក ម៉ុង ឫទ្ធី បានបន្ថែមថា៖«ខ្ញុំមិនបន្ទាសអ្នកណាទេ ព្រោះវាមកពីបញ្ហាកូវីដ-១៩។ កន្លងមកស្វាយខ្ចប់ បេះពីដើមអាចលក់ក្នុងតម្លៃ ៤ ០០០រៀល ក្នុងមួយគីឡូក្រាម ស្វាយខៀវ អាចលក់បាន ១ ០០០រៀល ក្នុងមួយគីឡូក្រាម តែឆ្នាំនេះ គឺអត់មានអ្នកទិញ»។ 
 
បច្ចុប្បន្ន លោក ម៉ុង ឫទ្ធី មានស្វាយប្រមាណ ៥ម៉ឺនដើម ក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយជាមធ្យមអាចប្រមូលផលប្រមាណ ៣០០តោនក្នុងមួយឆ្នាំ៕
 

Tag:
 ស្វាយកែវរមៀត
 ម៉ុង ឫទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com