អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន vivo បង្ហាញ​នូវ​សេវាកម្ម​វីដេអូ​កម្រិត 8K UHD Video ដែល​ប្រើប្រាស់​នូវ 5G mmWave នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍ MWC Shanghai 2021
02, Mar 2021 , 5:19 pm        
រូបភាព
​ថ្មីៗ​នេះ vivo ដែលជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន ធំជាងគេ​បំផុត​របស់​ពិភពលោក បាន​ផ្សាយ​បន្ត​ផ្ទាល់​នូវ​វីដេអូ​ស្ទ្រី​មីង កម្រិត​ខ្ពស់ ដល់​ទៅ 8K ultra-high-definition (UHD) ដែល​ដំណើរការ​ដោយ បច្ចេកវិទ្យា 5G នៅក្នុង​ព្រឹត្តិការណ៍​ពិ​ព័រ​រណ៍ Mobile World Congress (MWC) Shanghai 2021 ។ នេះ​គឺជា​ការបង្ហាញ អំពី​ភាពខ្លាំង​របស់​ក្រុមហ៊ុន vivo នៅក្នុង​ការស្រាវជ្រាវ និង​អភិវឌ្ឍ ទៅលើ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G millimeter wave (mmWave)​។​
 
​នៅក្នុង​ព្រឹត្តិការណ៍​សមាជ​នេះ ក្រុមហ៊ុន vivo បាន​ប្រើប្រាស់​នូវ​ស្ថានីយ៍​មូលដ្ឋាន 5G mmWave នៅក្នុង​កា​រប​ញ្ចូ​ន នូវ​វីដេអូ​កម្រិត 8K UHD ចេញពី​ម៉ាស៊ីន​មេ Server របស់ខ្លួន ទៅកាន់​ស្មា​ត​ហ្វូ​ន​របស់ vivo ដែល​អាច​បញ្ចាំង​នូវ​វីដេអូ​កម្រិត UHD ទៅកាន់​ទូរទស្សន៍​កម្រិត 8K ថែមទៀត​។ ស្មា​ត​ហ្វូ​ន vivo នេះ គឺ​ប្រើប្រាស់​នូវ 5G Sub-6GHz និង​ហ្វ្រ​កង់ mmWave frequency bands (n257/258/260/261) និង​ការប្រើប្រាស់​នូវ NSA dual connectivity (EN-DC)​។ នៅក្នុង​ការបង្ហាញ​នេះ ក៏​ផ្តោតទៅលើ​ភាពខ្លាំង​របស់​ក្រុមហ៊ុន vivo នៅក្នុង​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ទៅលើ​ប្រព័ន្ធ 5G mmWave និង​សក្តានុពល នៃ​ការធ្វើ​ពាណិជ្ជកម្ម ទៅលើ​ប្រព័ន្ធ 5G mmWave ផងដែរ​។​


 
​ព្រឹត្តិការណ៍ MWC Shanghai 2021 នេះ​គឺមាន 5G mmWave Zone ដែលមាន​ការចូលរួម​រៀបចំ ដោយ​ក្រុមហ៊ុន GSMA និង​ដៃគូ​ចំនួន ៣៩ ទៀត ដែល​ក្នុងនោះ​គឺមាន​ក្រុមហ៊ុន vivo, China Unicom និង Qualcomm ដើម្បី​ដាក់តាំង​បង្ហាញ និង​ធ្វើតេស្ត ទៅលើ​តម្រូវការ​ជាច្រើន នៃ​ប្រព័ន្ធ 5G mmWave ជាពិសេស នៅក្នុង​ព្រឹត្តិការណ៍​កីឡា​រដូវរងា​នេះ​។ នៅក្នុង​ការបង្ហាញ​នេះ ក៏មាន​សក្តានុពល នៃ​ប្រព័ន្ធ 5G mmWave ក្នុងការ​បង្កើត​នូវ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ និង​ឆ្លាត​វៃ​សម្រាប់​ព្រឹត្តិការណ៍ Winter Olympics និង​លទ្ធភាព​ជាច្រើន សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ឧស្សាហកម្ម និង​ស្តង់ដារ mmWave របស់​ប្រទេស​ចិន​។ 
 
​នៅក្នុង​ពេលនេះ  សេវាកម្ម​ប្រព័ន្ធ 5G នេះ​គឺ​ផ្អែក​នៅលើ​ប្រព័ន្ធ sub-6GHz និង​រលកសញ្ញា mmWave​។ សម្រាប់​រលកសញ្ញា mmWave នេះ គឺមាន​កម្រិត​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច ពី 1mm ទៅ 10mm និង​កម្រិត​ហ្វ្រេ​កង់ 30GHz ទៅ 300GHz​។ បើ​ប្រៀបធៀប ទៅនឹង​កម្រិត​ក្រោម 6GHz នោះ ប្រព័ន្ធ mmWave គឺមាន​គុណប្រយោជន៍​ជាច្រើន ដែលមាន bandwidth ធំ​ជាង​មុន និង​ការតភ្ជាប់​នូវ air interface configuration កាន់តែ​ងាយស្រួល​ជាង​មុន ហើយ​អាចបំពេញ​នូវ​តម្រូវការ​ជាច្រើន នៃ​ប្រព័ន្ធ​ទំនាក់ទំនង​ឥត​ខ្សែ Wireless និង​កម្មវិធី​ជាច្រើន​ទៀត បាន​យ៉ាង​រលូន​ថែមទៀត​។ សម្រាប់​បណ្តាញ high-frequency hybrid networking នេះ នឹង​ក្លាយជា​ស្ថាបត្យកម្ម នៃ​ប្រព័ន្ធ​ទំនាក់ទំនង 5G នេះ​។​
 


 
​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន vivo បាន​វិនិយោគ​យ៉ាងខ្លាំង ទៅលើ​បច្ចេកវិទ្យា 5G mmWave technology ហើយ​ក្រុមហ៊ុន​នេះ ក៏​ទទួលបាន​នូវ​លទ្ធផល​ជាច្រើន ដ៏​អស្ចារ្យ​ផងដែរ​។ នៅក្នុង​ឆ្នាំ 2016 ក្រុមការងារ vivo 5G ចាប់ផ្តើម​ស្រាវជ្រាវ ទៅលើ​បច្ចេកវិទ្យា mmWave technologies និង​ការអភិវឌ្ឍ ទៅលើ​ស្តង់ដារ 3GPP R15/R16 mmWave ដែល​រួមចំណែក​យ៉ាងសំខាន់ នៅក្នុង​ស្តង់ដារ 5G mmWave នេះ​។ កាលពី​ខែកញ្ញា​ឆ្នាំ​មុននេះ នៅក្នុង​ការធ្វើ​តេស្ត ដោយ​ស្ថាប័ន IMT2020 (5G) Promotion Group នៅក្នុង​ទីក្រុង​ប៉េកាំង បញ្ជាក់ថា កម្រិត​នៃ Downlink 4CC របស់​ស្មា​ត​ហ្វូ​ន 5G mmWave របស់​ក្រុមហ៊ុន vivo គឺមាន​កម្រិត 2.06 gigabits per second (Gbps)​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​មុននេះ នៅក្នុង​ព្រឹត្តិការណ៍ 2020 World 5G Convention ក្រុមហ៊ុន vivo បានប្រកាស​បង្ហាញ នូវ​របៀប​ដែល​ស្មា​ត​ហ្វូ​ន 5G mmWave អា​ចត​ភ្ជាប់ ជាមួយនឹង​បណ្តាញ​ឥត​ខ្សែ Wireless ដែល​ទាក់ទាញ​នូវ​ការចាប់អារម្មណ៍​ជាច្រើន ពី​មហាជន​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 VIVO
© រក្សាសិទ្ធិដោយ thmeythmey.com