អត្ថបទពាណិជ្ជកម្ម
​សែ​ល​កាត អបអរសាទរ​នូវ​ការទទួលបាន​ពានរង្វាន់​អន្តរជាតិ​ចំនួន​បួន ប្រចាំ​ខែមីនា​ឆ្នាំ២០២១នេះ​
04, Mar 2021 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១  ​នេះក្រុមហ៊ុន​សែ​ល​កាត​បានទទួល​នូវ​ការទទួលស្គាល់ និង​ការគាំទ្រ​ពី​បណ្តាញ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​សកល ជាមួយនឹង​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ថ្មី​ចំនួន​បួន​។​
 
​ពានរង្វាន់​ទាំងនេះ​រួមមាន​៖
•​ ​“​ស្ថាប័ន​ផ្តល់​សេវា​បណ្តាញទូរស័ព្ទ​ចល័ត​ឆ្នើម​ជាងគេ​បំផុត​” ពី​ទស្សនា​វ​ដ្តី​ហិរញ្ញវត្ថុ​អន្តរជាតិ (International Finance Magazine) ដែលមាន​មូលដ្ឋាន​នៅ​ឌូ​បៃ​
•​ ​“​ឧត្តមភាព​ក្នុង​វិស័យ​ទូរគមនាគមន៍​” ដែលជា​ពានរង្វាន់​ផ្តល់ជូន​ទៅកាន់​លោក ច​ន ច​ន ណេ​វ៉​ល (Jon Jon Naval) ប្រធាន​ផ្នែក​បច្ចេកវិទ្យា​របស់​សែ​ល​កាត ដោយ Global Brands Magazine របស់​ចក្រភព​អង់គ្លេស​។​
•​ ​“​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ផ្តល់នូវ​ទំនុកចិត្ត​ខ្ពស់បំផុត​” ដែល​ពានរង្វាន់​នេះ​គឺជា​ការទទួលបាន​លើក​ទី​បី និង​ត្រូវបាន​ផ្តល់ជូន​ដោយ Global Brands Magazine
•​ ​“​ស្ថាប័ន​ផ្តល់​សេវា​បណ្តាញទូរស័ព្ទ​ចល័ត​ឆ្នើម​ជាងគេ​បំផុត​” ដោយ Global Economics Magazine របស់​ចក្រភព​អង់គ្លេស​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា ពានរង្វាន់​ទាំងនេះ​គឺជា​សក្ខីភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ក្រុមហ៊ុន​សែ​ល​កាត ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​សេវាកម្ម​កម្រិត​ពិភពលោក និង​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​
 
​លោក អៀន វ៉ាត សុន បាន​បន្តទៀតថា​៖ “​ក្នុងនាម​ជា​បណ្តាញទូរស័ព្ទ​ដែល​ទទួលបាន​ពានរង្វាន់​ច្រើនជាងគេ​បំផុត​នៅ​កម្ពុជា សែ​ល​កាត​នឹង​បន្ត​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​កម្ពុជា និង​ផ្តល់​ការ​ធានាថា ពួកគេ​នឹង​អាច​ទទួលបាន​នូវ​ទិន្នន័យ​ដែលមាន​គុណភាព​ខ្ពស់​និង​មានតម្លៃ​សមរម្យ ជាពិសេស​នៅក្នុង​គ្រា​ដ៏​លំបាក​តែម្តង​”​។​
 
“​យើង​សូម​ថ្លែងអំណរគុណ​ដល់​សហគម​ន៍​អន្ដរជាតិ ចំពោះ​ការទទួលស្គាល់​នូវ​រាល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​របស់​យើង​។ នៅក្នុង​គ្រា​ដ៏​លំបាក​នេះ ពួកយើង​បាន​ខិតខំ​រក្សា​ប្រតិ​ប​ត្ដិ​ការ និង​សេវាកម្ម​របស់​យើង​ឱ្យ​ដំណើរការ​ដូច​ប្រក្រតី ហើយ​ទន្ទឹមនឹងនោះ​ក៏​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​សុវត្ថិភាព ដើម្បី​រក្សាសុខ​សុវត្ថិភាព​ជូន​ដល់​អតិថិជន និង​និ​យោ​ជិ​ក​របស់​យើង​ផងដែរ​”​។​
 
​ការប្រកាស​នូវ​ការទទួល​ពានរង្វាន់​ទាំងនេះ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​សែ​ល​កាត​បានធ្វើ​បទ​បង្ហាញ​ដ៏​អស្ចារ្យ​បំផុត​មួយ នៅក្នុង​ព្រឹត្តិការណ៍ Mobile World Congress Shanghai កាលពី​សប្តាហ៍​កន្លងទៅ​នេះ ដើម្បី​ចែករំលែក​នូវ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន​សែ​ល​កាត ក្រោម​ប្រធានបទ “​ទីក្រុង​ឆ្លាត​វៃ​នៅ​កម្ពុជា​”​។​
 
​បទ​បង្ហាញ​នេះ ទទួលបាន​នូវ​ការកោតសរសើរ​ជាខ្លាំង​ពី​សហគមន៍​ទូរគមនាគមន៍​ពិភពលោក និង MWC ដោយ​ក្នុងនោះ គេ​ក៏​ឃើញ​មាននូវ​វត្តមាន​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន រាប់ពាន់នាក់​ផងដែរ​៕
 
​(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com