អត្ថបទពាណិជ្ជកម្ម
កញ្ចប់ជំនួយលើកទី៣របស់សហគ្រិនខ្មែរបន្តបើកទទួលពាក្យចូលរួមដើម្បីជួយ ដល់សហគ្រាសធុនតូច មធ្យម និងធុរកិច្ចបង្កើតថ្មី
05, Mar 2021 , 2:46 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរនៅតែបន្តបើកទទួលពាក្យចូលរួមកម្មវិធីកញ្ចប់ជំនួយលើកទី៣ដើម្បីជួយដល់សហគ្រាសធុន តូច មធ្យម និងធុរកិច្ចបង្កើតថ្មី។

កញ្ចប់ជំនួយនេះមានចក្ខុវិស័យជួយស្តារសហគ្រាសក្នុងស្រុកទាំងតូច មធ្យម និង ធុរកិច្ចបង្កើតថ្មីលើវិស័យ បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា សេវាកម្ម កសិកម្ម និងផលិតកម្មដែលកំពុងប្រឈមអំឡុងពេលវិបត្តិកូវីដ-១៩។

ជាក់ស្តែងរហូតមកដល់ថ្ងៃនេះមានបេក្ខជនដាក់ពាក្យចូលរួមពីស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជាដែលគ្របដណ្តប់លើវិស័យអាទិភាពសំខាន់ៗទាំង៤ដែលសហគ្រិនខ្មែរបានផ្តោតចិត្តទុកដាក់ពោលគឺ អាជីវកម្មសេវាកម្ម បដិសណ្ឋារកិច្ច ព័ត៌មានវិទ្យា និង កសិកម្ម។ 

អគ្គនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ឌមុនិណ្ឌ បានមានប្រសាសន៍ថា៖«ដោយមើលឃើញអំពីប្រសិទ្ធភាពនៃកញ្ចប់ជំនួយរបស់សហគ្រិនខ្មែរ ទាំងពីរលើកចាប់តាំងពីឆ្នាំ២០២០មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈសហគ្រិនខ្មែរនៅតែបើកឱកាសឲ្យសហគ្រិនក្នុងស្រុកអាចស្នើរសុំប្រកួតប្រជែងដើម្បីទទួលបានកញ្ចប់ជំនួយដែលអាចជួយពួកគាត់បន្តអាជីវកម្មនៅអំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ»។ 



លោកក៏បានលើកទឹកចិត្តដល់សហគ្រិនដែលធ្លាប់ចូលរួមប្រកួតកាលពីរដូវកាលមុនដែលមិនបានជាប់ទទួលកញ្ចប់ជំនួយអាចព្យាយាមជាថ្មីម្តងទៀតនិងបានក្រើនរំឮកដល់អ្នកមិនទាន់បានដាក់ពាក្យសូមរួសរាន់ដើម្បីកុំឲ្យឱកាសមាសនេះកន្លងផុតទៅ។ 

ជាក់ស្តែង ដំណើរការនៃការជ្រើសរើសអាជីវកម្មដើម្បីទទួលបានកញ្ចប់ជំនួយនេះរួមមាន៖ ការធ្វើបទបង្ហាញអំពីដំណើរអាជីវកម្មនិងយុទ្ធសាស្រ្តក្នុងការប្រើប្រាស់កញ្ចប់ថវិការ រហូតដល់ជ្រើសរើសជ័យលាភី។

គួររំឮកថា កញ្ចប់ជំនួយជួយដល់សហគ្រាសធុនតូច និង មធ្យម និង ធុរកិច្ចបង្កើតថ្មីនេះធ្លាប់បានប្រគល់កញ្ចប់ជំនួយពីរលើករួចមកហើយនៅក្នុងឆ្នាំ២០២០ក្រោមជំនួយថវិកាប្រមាណជា៤០ម៉ឺនដុល្លារអាមេរិក។

បេក្ខជនដែលចាប់អារម្មណ៍ដាក់ពាក្យអាចធ្វើការស្វែងរកព័ត៌មានបន្ថែមតាមរយៈទំព័រហ្វេសបុកផ្លូវការរបស់សហគ្រិនខ្មែរគឺKhmerEnterprise-សហគ្រិនខ្មែរ ឬអាចដាក់ពាក្យតាមរយៈ តំណរខាងក្រោម https://forms.gle/27Z9w8zX26BefqTp7








(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Khmer Enterprise
© រក្សាសិទ្ធិដោយ thmeythmey.com