កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបយក្ស Man Utd ក៏ខ្ចីលុយធនាគារ ដោះស្រាយវិបត្តិកូវីដ-១៩ ដែរ
05, Mar 2021 , 5:22 pm        
រូបភាព
Manchester United បានខ្ចីប្រាក់ពីធនាគារចំនួន ៦០ លានផោន (៨៣លានដុល្លារ) ដើម្បីយកទៅដោះស្រាយវិបត្តិហិរញ្ញវត្ថុដែលបង្កឡើងដោយជំងឺកូវីដ-១៩។


ក្លិបបិសាចក្រហមបានបញ្ជាក់ថាប្រាក់ចំណូលពីការប្រកួតបានធ្លាក់ចុះរហូតដល់ ៩៤,២ភាគរយ ដែលស្មើនឹង ៣,២ លានផោន (៤,៤៤លានដុល្លារ) ក្នុងរយៈពេល៦ខែ ដោយសារជំងឺរាតត្បាត។ នៅថ្ងៃទី៤ ខែមីនា Man Utd បានប្រកាសលទ្ធផលនេះសម្រាប់ឆមាសទី២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូឆ្នាំមុន។
 
ការកាត់បន្ថយប្រាក់ចំណូលសរុប ២២ លានផោន (៣០,៥០លានដុល្លារ) ត្រូវបានកំណត់ដោយសារតែ Man Utd បានកៅអីលេងក្នុងវគ្គចែកពូលនៃពានរង្វាន់ Champions League ដែលរកចំណូលបានច្រើននៅរដូវកាលនេះបើប្រៀបធៀបទៅនឹង Europa League។
 
យ៉ាងណាក៏ដោយ ក្រុមម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ មានកើនឡើងបំណុលសុទ្ធចំនួន ១៦,៤ ភាគរយ ដែលស្មើនឹង ៦៣១លានដុល្លារ គិតត្រឹមដើមឆ្នាំ២០២១នេះ។ ដោយសារវិបត្តិហិរញ្ញវត្ថុក្លិបដែលកើតឡើយដោយកូវីដ-១៩ Man Utd បានសម្រេចខ្ចីប្រាក់ធនាគារចំនួន ៨៣លានដុល្លារដើម្បីដោះស្រាយបញ្ហា។
 
បើតាមកាសែត BBC ចុះផ្សាយ បិសាចក្រហម ត្រូវប៉ាន់ស្មានថា បានបាត់បង់ប្រាក់ចំណូលលើសពី១៤០លានដុល្លារថែមទៀត ក្នុងរយៈពេល១២ខែចុងក្រោយ ដូច្នេះដើម្បីការពារប្រាក់បម្រុងធ្លាក់ចុះ ក្លិបត្រូវប្រើប្រាស់ឥណទានរបស់ខ្លួនមួយចំណែកក្នុងចំណោមប្រាក់ដែលអាចខ្ចីបានចំនួន ២៧៧ លានដុល្លារដែលពួកគេបានរៀបចំរួចស្រេចហើយកាលពីឆ្នាំមុន។
 
ដោយសារតែជំងឺកូវីដ១-៩ វិស័យកីឡាជាច្រើននៅជុំវិញពិភពលោក បានរងប៉ះពាល់យ៉ាងខ្លាំងរហូតខាតបង់ចំណូលរាប់ពាន់លានដុល្លារឯណោះ៕
 
 

Tag:
 Manchester United
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com