កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ជា​ក្រុម​ថ្លៃ​ជាងគេ​លើ​លោក តាម​ពីក្រោយ​ដោយ Man City និង PSG
06, Mar 2021 , 9:59 am        
រូបភាព
Liverpool ក្លាយជា​ក្រុម​មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​លើ​លោក​ក្នុងតម្លៃ ១,៣៥​ពាន់ លាន​ដុល្លារ​អាមេរិក​) នៅ​ឆ្នាំ ២០២១​។ នេះ​បើ​យោងតាម​វេ​ប​សាយ​វិភាគ​កីឡា transfermarkt ខណៈ Manchester City នៅ​លេខ​២ ហើយ​លេខ​៣ Paris Saint-Germain ។ Manchester United ធ្លាក់​ទៅ​ចំណាត់ថ្នាក់​ទី​៩ ក្នុងចំណោម​ក្រុម​ថ្លៃ​ជាងគេ​ទាំង​១០​លើ​លោក​។​



​ក្លិប​ពី​ក្របខណ្ឌ Premier League មាន​ដល់​ទៅ​៥​ក្រុម​ឯណោះ​ដែល​ស្ថិត​ក្នុងចំណោម​ក្រុម​ទាំង​១០​ដែលមាន​តម្លៃ​ថ្លៃៗ​បំផុត ខណៈ​ក្រុម​អេ​ស្ប៉ា​ញ មាន​ចំនួន​៣ ហើយ​អាល្លឺម៉ង់​មាន​មួយ និង​បារាំង​មាន​មួយ​។​
 
​សម្រាប់​ហង្ស​ក្រហម Liverpool ការ​ឈ្នះ​ជើងឯក Premier League និង Champions League បានធ្វើ​ឲ្យ​តម្លៃ​ខ្លួន​កីឡាករ​របស់​ពួកគេ​ជាច្រើន​កើនឡើង​នៅ​ឆ្នាំនេះ រហូត​នាំមុខគេ​ក្នុងនាម​ក្រុម​ដែលមាន​សមា​ជិ​ក្រុម​ថ្លៃ​ជាងគេ​លើ​លោក​។ 
 
​យ៉ាងណាក៏ដោយ ក្នុងចំណោម​ក្រុម​ទាំង​១០ Manchester United មាន Marcus Rashford ដែលជា​កីឡាករ​មានតម្លៃ​ខ្លួន​ថ្លៃ​ជាងគេ ២០៨​លាន​ដុល្លារ​អាមេរិក តាម​ពីក្រោយ​ដោយ Erling Haaland តារា​ឆ្នើម​របស់ Borussia Dortmund តម្លៃ ១៩២​លាន​ដុល្លារ​អាមេរិក និង Trent Alexander-Arnold ខ្សែការពារ​របស់ Liverpool មានតម្លៃ​ខ្លួន​១៩០​លាន​ដុល្លារ​អាមេរិក​។​
 
​ខាងក្រោម​នេះ​ជា​ក្លិប​ទាំង​១០​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​គិត​ត្រឹម​ឆ្នាំ​២០២១៖
១- Liverpool តម្លៃ ១,៣៥ ពាន់​លាន​ដុល្លារ​អាមេរិក​
២- Manchester City តម្លៃ ១,២៧ ពាន់​លាន​ដុល្លារ​អាមេរិក​
៣- Paris Saint-Germain តម្លៃ ១,០៤ ពាន់​លាន​ដុល្លារ​អាមេរិក​
៤- Bayern Munich តម្លៃ ៩៩៥ លាន​ដុល្លារ​អាមេរិក​
៥- Barcelona តម្លៃ ៩៦៧ លាន​ដុល្លារ​អាមេរិក​
៦- Chelsea តម្លៃ ៩៦៥ លាន​ដុល្លារ​អាមេរិក​
៧- AT-Madrid តម្លៃ ៩២៣ លាន​ដុល្លារ​អាមេរិក​
៨- Real Madrid តម្លៃ ៨៩៥ លាន​ដុល្លារ​អាមេរិក​
៩- Manchester United តម្លៃ ៨៨៧ លាន​ដុល្លារ​អាមេរិក​
១០- Tottenham Hotspur តម្លៃ ៨៦៤ លាន​ដុល្លារ​អាមេរិក​៕

Tag:
 most valuable teams
© រក្សាសិទ្ធិដោយ thmeythmey.com